បរទេស៖ កាលពីថ្មីៗនេះ​ មានការចាប់អារម្មណ៍ ក៏ដូចជាការចែករំលែក ទៅនឹងវីដេអូចម្រៀង នៃតារារ៉េបប្រទេស ថៃ OG BOBBY បានធ្វើការសហការជាមួយនឹង តារាប្រុសវ៏យក្មេង លោក វណ្ណ ដា កំពុងទទួលបានការទាក់ទាញជាខ្លាំង នៅលើបណ្តាញសង្គម ជាមួយនឹងចំណងជើងបទ «Bong»។

តាមរយៈវីដេអូបានចេញផ្សាយនោះ ដែលបាន បង្ហោះនៅលើបណ្តាញសង្គមយូធូប បានធ្វើឲ្យអ្នកគាំទ្រ មានការជក់ចិត្តជាខ្លាំង ទៅនឹងបទចម្រៀងថ្មីមួយនេះ មានចង្វាក់ស្រស់ស្រាយ ស៊ីគ្នាខ្លាំងការរ៉េបសម្លេងធ្ងន់របស់អ្នកទាំងពីរ បានធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានស្តាប់ហើយ មានការកោតសរសើរជាខ្លាំង ទៅនឹងបទថ្មី មួយនេះ មិនថា សាច់ភ្លេង ក៏ដូចជាជំនាញការរ៉េបរបស់អ្នកទាំងពីរ អ្វីដែលចាប់អារម្មណ៍នេះជាការសហការលើកទីហើយ ដែលតារាប្រុសរូបនេះ បានចេញចម្រៀងជាមួយតារាក្រៅស្រុកផងដែរ។

សូមទស្សនារូបភាពខាងក្រោម៖

វណ្ណ ដា និង OG BOBBY
វណ្ណ ដា និង OG BOBBY
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]