ហ្វីលីពីន៖  ជឿជាក់ថា ប្រិយមិត្តដែលនិយមតាមដានទស្សនា ខ្សែភាពយន្តភាគហ្វីលីពីន ប្រាកដជាបានជ្រាបយ៉ាងច្បាស់ពីតារាសម្ដែងស្រីដ៏ល្បីល្បាញ គឺអ្នកនាង Marian Rivera គ្រប់គ្នាស្គាល់ថាជា ម៉ារីម៉ា។  

ក្រៅពីទេពកោសល្យសម្ដែងដ៏ពិសេស តារាស្រីរូបនេះ បានធ្វើឲ្យមហាជនទទួលស្គាល់ថាជាស្រ្ដី ដែលមានសម្រស់ស្រស់ស្អាតជាងគេ ប្រចាំប្រទេសហ្វីលីពីនថែមទៀតផង។ ម៉្យាងវិញទៀត បើទោះបីជា នាងមានកូនប្រុសស្រី២នាក់ហើយក្តី ក៏Marian Rivera នៅតែទទួលបានការគាំទ្រដដែល ក្នុងវិស័យសិល្បៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកទៅមើលរូបសម្ផស្សរបស់នាងវិញ គឺមិនមានការប្រែប្រួលនោះទេ ព្រោះថាមើលទៅនាងកាន់តែមានភាពទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកម្ដាយកូន២រូបនេះ បានបង្ហាញខ្លួននៅលើបណ្ដាញសង្គមជាមួយនឹងឈុតពណ៌ខ្មៅចំហល្វែងលើ រួមនឹងស្បែកមុខដ៏តឹងណែន អមដោយស្នាមញញឹមដ៏ស្រស់ស្រាយទៀតនោះ បានឆាបយកបេះដូងហ្វេនៗ មិនតិចនាក់នោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Marian Rivera និងគ្រួសារ
Marian Rivera និងកូនស្រី
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]