ភ្នំពេញ៖ ពិតណាស់ តារាប្រុស វណ្ណ ដា ទើបតែចេញចម្រៀងរ៉េប នៅក្រៅស្រុក ជាមួយតារាចម្រៀងរ៉េបប្រុសថៃ OG BOBBY ទៅនឹងបទថ្មី «Bong» ត្រូវបានទទួលការគាំទ្រពេញទំហឹង ទៅនឹងគំនិតថ្មី ៗ របស់ពួកគេ។

ជាមួយនឹងបទចម្រៀងថ្មីមួយនេះ បានពាំនាំនូវអ្វីដែលប្លែក មិនថាជាស្តង់ដាMV ឬចង្វាក់ភ្លេង Lyric នោះឡើយ គឺថាល្អឥតខ្ចោះ ដែលធ្វើឲ្យបទមួយនេះ ទទួលការចាប់អារម្មណ៍ខ្លាំង ចាប់តាំងពីស្តាប់លើកដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ មហាជនម្នាក់ ៗ​ ក៏ផ្ទុះការចាប់អារម្មណ៍នឹងសម្រស់តួស្រី ក្នុង MV នេះ ក្រោយសម្តែងស៊ីចង្វាក់និងស្និទស្នាល នឹងតារាប្រុសរូបនេះ ធ្វើឲ្យហ្វេននារី ៗ របស់ខ្លួនមិនតិចនាក់ទេ ច្រណែននឹងរូបនាង ។

ជាក់ស្តែង បើកការបង្ហាញ ដែលតារាសម្តែងស្រីរូបនេះ មានឈ្មោះថា JIGGY ជាតារាសម្តែងវ័យក្មេងម្នាក់ មានរាងតូច្រឡឹង ជាមួយរូបរាងស្អាត បែបឃ្យុតៗខ្លាំង ជាពិសេសមានរាងកាយយ៉ាងស៊ិចស៊ីតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

វណ្ណ ដា និង 
JIGGY
JIGGY
JIGGY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]