ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ ឈានដល់វគ្គ The Battle ហើយ។ ដូច្នេះសម្រាប់ទស្សនិកជនដែលនិយមគាំទ្រ និងតាមដានទស្សនានូវកម្មវិធីលំដាប់ពិភពលោកដ៏ល្បីរន្ទឺមួយនេះ អាចអញ្ជើញទស្សនាដោយផ្ទាល់ ដោយសេរី និងឥតគិតថ្លៃបាន នៅថ្ងៃអាទិត្យទី ២៣ ខែតុលា ឆ្នាំ ២០២២នេះ នៅស្ទូឌីយោទូរទស្សន៍ហង្សមាសផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី២ ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើកុមាររូបណានឹងត្រូវប្រកួតគ្នាជាមួយកុមាររូបណានៅក្នុងក្រុមរបស់ខ្លួន? តើពួកគេនឹងលើកយកបទប្រភេទណា និងបទអ្វីយកទៅបកស្រាយ? នេះជាជំនួបដ៏ពិសេសមួយដែលតម្រូវអោយកុមារម្នាក់ៗខិតខំប្រឹងប្រែងបង្ហាញអោយអស់ពីសមត្ថភាព ដើម្បីប្រកួតជាមួយនឹងកុមារជើងខ្លាំងផ្សេងទៀតនៅក្នុងក្រុមរបស់ខ្លួន ដើម្បីទាក់ចិត្តគ្រូបង្វឹកអោយទុកចិត្ត និងជ្រើសរើសខ្លួនទៅកាន់វគ្គបន្តទៀត ឆ្ពោះទៅកាន់វគ្គ Live Show។ តើ Coach នឹងត្រូវ Steal យកអ្នកណា? ហើយ Coach នឹងត្រូវ Save យកអ្នកណា?

កុំភ្លេចទទួលយកភាពសប្បាយរីករាយ និងការរំភើបដោយផ្ទាល់ ទស្សនាមុនគេតែម្ដង ជាមួយការបង្ហាញសមត្ថភាពរបស់កុមារកម្ពុជាដ៏មានសមត្ថភាព និងគួរអោយស្រលាញ់។ សូមបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ កំពុងដំណើរការដល់វគ្គ Blind Audition សប្ដាហ៍ទី៣ហើយ ហើយសម្រាប់វគ្គ The Battle នឹងត្រូវចាក់ផ្សាយជូនទស្សនាតាមកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗនេះផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]