ថៃ៖ ថ្មីៗនេះ បន្ទាប់ពីតារាសម្តែងស្រី Pang Ornjira បានបង្ហាញមុខស្វាមីជនជាតិសិង្ហបុរី លោក Lionel Lee ជាលើកដំបូង ក្រោយពីបិទបាំងអស់រយៈពេលជាយូរ រួចមក ក៏បានធ្វើឲ្យមនុស្សម្នាជាច្រើនចាប់អារម្មណ៍ ជាមួយ​នឹងប្រវត្តិ​រូបល្អ ​ដែល​ជា CEO អចលនទ្រព្យ ម្ចាស់​គម្រោង​ផ្ទះ​វីឡា​ប្រណិត ​នៅ​កណ្តាល​ក្រុង។

យ៉ាងណាមិញ បន្ទាប់ពីបើកបង្ហាញមុខមាត់ជាផ្លូវការមិនបានប៉ុន្មានផង ពេលនេះ បានធ្វើឲ្យហ្វេនៗ ក៏ដូចជា អ្នកលេងអ៊ីនធើណែតមួយចំនួន កំពុងបញ្ចេញមតិ និងមានការសង្ស័យលើ លោក Lionel Lee ដែលជាស្វាមីរបស់តារាស្រី Pang ថាតើមានទំនាក់ទំនងអ្វីជាមួយនឹង គូស្នេហ៍របស់ តារាស្រី Due Arisra លោក Sebastian Lee នៅពេលដែលបានដឹងថា អ្នកទាំងពីរមាននាមត្រកូល «Lee» ដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ថែមទាំងមានរូបភាព ដែលតារាស្រី Pang បាននាំស្វាមី Lionel Lee ទៅកម្មវិធីជប់លៀង ដើម្បីអបអរកូនប្រុសដំបូង របស់ Due ដែលភាគីខាង លោក Sebastian ជាអ្នកចែករំលែករូបភាពជាមួយគ្នា ដោយភាពរីករាយ ព្រមទាំងធ្វើឱ្យមនុស្សជាច្រើន បានគិតថា Sebastian និង Lionel អាចជាសាច់ញាតិនឹងគ្នា ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pang
Due
Due
Pang និងស្វាមី
Due និង គូស្នេហ៍
Due និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]