វៀតណាម៖ ទីក្រុង Da Nang បានប៉ាន់ប្រមាណការខាតបង់ ដែលបណ្តាលមកពីទឹកជំនន់កាលពីសប្តាហ៍មុន ដែលជាចំនួនដ៏អាក្រក់បំផុតមិនធ្លាប់មានគឺចំនួន ១.៤៨ ពាន់ពាន់លានដុង (ប្រហែល ៦០.៣ លានដុល្លារអាមេរិក)។

នេះបើតាម វេបសាយ VN Express បានលើកឡើងថា នៃតួលេខខាងបង់ថា  ទឹកជំនន់ដែលបង្កឡើងដោយព្យុះ Son Ca បានជន់លិចផ្ទះចំនួន ៧ម៉ឺនខ្នង និងខូចខាតរថយន្តចំនួន ២ពាន់គ្រឿង និងម៉ូតូចំនួន ៣ម៉ឺនគ្រឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ព្យុះកំបុតត្បូងមួយនេះ អាជ្ញាធរក្រុងពិពណ៌នាថាជា ប្រវត្តិសាស្ត្រ មិនធ្លាប់មានពីមុនមក បានជន់ទឹកទីក្រុងទាំងមូលត្រឹម ១.៥ ម៉ែត្រកាលពីថ្ងៃទី ១៤ ខែតុលា ផ្នែកខ្លះនៃតំបន់ឆ្នេរ Lien Chieu ស្ថិតនៅក្រោមទឹកជិត 2 ម៉ែត្រ។

ទៀតសោត ទឹកជំនន់បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៦ នាក់ ក៏បាន​បំផ្លាញ​ដំណាំ​ជាង ៧៤ ហិកតា ងាប់​គោ និងបក្សី ៦ម៉ឺនក្បាល លិច​សាលារៀន ១៤ ខ្នង និង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតផងដែរ៕

ប្រភព៖ e.vnexpress

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]