រាជធានីភ្នំពេញ ៖ ពិតណាស់ ជីវិតគូរបស់អតីតតារាស្រី គឹម លីហ្សា ធ្វើឲ្យហ្វេនៗវិលមុខជំនួស ជាពិសេសតាំងពីវិលត្រឡប់មករស់នៅលើទឹកដីកម្ពុជា ក្រោយពេលរៀបការរួចផ្លាស់ទៅរស់នៅ ប្រទេសអូស្ត្រាលីតាមស្វាមីអស់រយៈពេល៤ឆ្នាំ និងទទួលចំណងដៃកូនប្រុសគួរឲ្យស្រឡាញ់ ចំនួន២នាក់។
យ៉ាងណាមិញ កន្លងមករូបនាងធ្វើឲ្យគេឯង គិតថាទំនាក់ទំនងនឹងស្វាមីបានដើរដល់ផ្លូវបញ្ចប់ ខណៈរូបនាងតែងបង្ហោះសារជា Single mom ជាងនេះទៅទៀតគឺ មិនបង្ហាញមុខមាត់ស្វាមីលើ គណនីហ្វេសប៊ុករបស់ខ្លួនសោះឡើយ ជាហេតុអ្នកគាំទ្រគិតយ៉ាងជឿជាក់ថា រូបនាងលែងលះនឹង ស្វាមីដាច់ស្រឡះទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែផ្ទុយទៅវិញ ស្រាប់មួយរយៈនេះចុងក្រោយនេះ រូបនាងទម្លាយរូបថត ជាមួយស្វាមីក្នុងឈុតបែបបុរាណលើបណ្តាញសង្គម ធ្វើឲ្យអ្នកតាមដានស្រឡាំងកាំង។ ទន្ទឹមនឹងនោះ មហាជនក៏នាំគ្នាអបអរសាទរក្រោយដឹងថា ជីវិតគ្រួសាររបស់រូបនាងប្រសើរជាងពេលមុនឆ្ងាយ ជាពិសេស ថ្មីៗនេះ ក្នុងថ្ងៃខួបកំណើតកូនប្រុសទាំងពីររបស់ខ្លួន រូបនាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកជុំគ្រួសារ ស្វាមី ភរិយា និងកូនៗ ជារូបភាពគេឯងចង់ឃើញជាខ្លាំង ចុងក្រោយ អតីតតារាស្រី គឹម លីហ្សា មានរូបភាពជុំគ្រួសារយ៉ាងកក់ក្តៅនឹងគេ ក្រោយខានថតជុំគ្នាអស់មិនតិចឆ្នាំ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]