ភ្នំពេញ៖ អាចនិយាយបានថា បច្ចុប្បន្នគេឃើញស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន កាន់តែចូលចិត្តទៅលើវិស័យK-popច្រើនគួរឲ្យកត់សម្គាល់។ ម្យ៉ាងគេដឹងផងដែរថា មានយុវវ័យជាច្រើន បានកំពុងបង្កើតក្រុមរាំផ្ទាល់ខ្លួន ដែលអាចរាំច្រៀងបានយ៉ាងល្អគួរឲ្យសរសើរ។

យ៉ាងណាមិញ ប្រទេសកម្ពុជា នៅមិនទាន់មានបុគ្គលណាម្នាក់ អាចឈានជើងចូលវិស័យK-pop បាននៅឡើយទេ ខណៈប្រទេសជិតខាង ឬប្រទេសផ្សេងៗអាចមានមនុស្សជាច្រើននាក់ ក្លាយជាតារាK-popជាច្រើននាក់។ ប៉ុន្តែប្រជាជនខ្មែរ នៅតែសង្ឃឹមថាអាចឃើញកូនខ្មែរណាម្នាក់ដំបូងគេ អាចមានឈ្មោះក្លាយជាតារាប្រចាំវិស័យ K-popនាពេលខាងមុខឆាប់ៗ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើងាកមកមើលក្រុមហ៊ុន មេឌាឡូដ គេដឹងថាក្រុមហ៊ុនមួយនេះ តែងតែផ្ដល់ឱកាសសម្រាប់យុវវ័យជាច្រើន នាពេលកន្លងមក តាមរយៈការទិញសិទ្ធកម្មវិធីប្រកួតបវរកញ្ញា។ ប៉ុន្តែរឿងគួរឲ្យភ្ញាក់ផ្អើល ហើយកាន់តែអស្ចារ្យនោះឆ្នាំក្រោយក្រុមហ៊ុនមេឌាឡូដ សហការជាមួយក្រុមហ៊ុនអន្តរជាតិ នឹងជ្រើសរើសយុវនារីខ្មែរម្នាក់ ដើម្បីហ្វឹកហាត់នៅអន្តរជាតិ ហើយក្លាយជាសមាជិក K-popអន្តរជាតិ ប្រចាំតំបន់អាស៊ីអាគ្នេយ៍យើងនេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]