ភ្នំពេញ៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics នាំចូលផលិតផល LG សេរីថ្មីចុងក្រោយឆ្នាំ ២០២២ និង២០២៣ និងបានដាក់បង្ហាញក្នុងព្រឹត្តការណ៍ដ៏អស្ចារ្យ​មួយដែលមានការចូលរួមទស្សនាពីដៃគូអាជីវម្ម និងតំណាងចែកចាយជាង ៦០០នាក់ នាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តការណ៍នេះមានឈ្មោះថា VIP Gala Dinner ដែលរៀបចំឡើងដោយក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics ដើម្បីផ្តល់បទពិសោធន៍ថ្មីៗដល់ដៃគូអាជីវម្មដែលជាតំណាងចែកចាយ​ជាមួយនឹងបច្ចេកវិទ្យាទំនើបៗដែលបានបំពាក់លើផលិតផល LG ដែលទើបនឹងនាំយកមកកាន់ទីផ្សារកម្ពុជា។

កម្មវិធីនេះធ្វើឡើងស្របពេលដែលក្រុមហ៊ុន LG Electronics កំពុងធ្វើយុទ្ធនាការ ​ Healthy Home Solution ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់របស់ផលិតផល LG ទូទាំងពិភពលោកឱ្យបោះជំហានឆ្ពោះទៅរករបៀបរស់នៅប្រកបដោយផាសុកភាពល្អ ជាងមុនតាមរយៈការប្រើប្រាស់ផលិតផល LG។ យុទ្ធនាការ Healthy Home Solutions ថ្មីឆ្នាំ២០២២បានផ្តោតលើការបង្កើតបរិយាកាសក្នុងផ្ទះប្រកបដោយ «សុខុមាលភាព» ជាមួយផលិតផលចុងក្រោយរបស់ LG​ ចាប់តាំងពីការថែទាំសម្លៀកបំពាក់តាមបែបទំនើប ឧបករណ៍ផ្ទះបាយ រហូតដល់ដំណោះស្រាយនៃការបន្សុទ្ធខ្យល់បរិយាការក្នុងផ្ទះកម្រិតខ្ពស់។

ដើម្បីជំរុញឱ្យការរស់នៅប្រកបដោយផាសុកភាពដូចអតិថិជនរបស់ LG ទូរទាំងពិភពលោកដែរនោះ ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំចូលគ្រឿងអេឡិចត្រូនិចម៉ាក LG ដែលមានបំពាក់បច្ចេកវិទ្យា និងផ្តល់ដំណោះស្រាយសុខភាពដល់អ្នកប្រើប្រាស់ដូចជា៖ ម៉ាស៊ីនត្រជាក់ ទូរទឹកកក LG instaView Door-in-Door™ ទូរទស្សន៍ LG​ OLED Evo ស៊េរីចុងក្រោយ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនចំហុយសម្លៀកបំពាក់ LG Styler ម៉ាស៊ីនបន្សុទ្ធខ្យល់ LG Air purifier ម៉ាស៊ីនបន្សុទ្ធសំណើម និងគ្រឿងអេឡិចត្រូនិចជាច្រើនប្រភេទទៀត។  

1. ម៉ាស៊ីនត្រជាក់ LG ភ្ជាប់ជាមួយបច្ចេកវិទ្យា UV Nano អាចកម្ចាត់មេរោគ បាក់តេរីមានប្រសិទ្ធភាពបានរហូតដល់ 99.99%។
2. ទូរទឹកកក LG instaView Door-in-Door™ ជាទូទឹកកកម៉ូឌែលថ្មី មានមុខងារសម្លាប់មេរោគនៅក្នុងទឹករហូតដល់ 99.99% ដោយបច្ចេកវិទ្យា UV Nano ដែលជាបច្ចេកវិទ្យាចុងក្រោយគេបំផុតរបស់ក្រុមហ៊ុន LG Electronics
3. ទូរទស្សន៍ LG OLED Evo ស៊េរីចុងក្រោយត្រូវបានរចនាមុខងារឆ្លាតវៃថ្មីមាន 4 ចំណុចធំៗ LG home cinema systems, Game Optimizer, Sport Alert, Smart Home Dashboard

4. ម៉ាស៊ីនបោកគក់ LG មិនត្រឹមតែធ្វើអោយសម្លៀកបំពាក់របស់អ្នកស្អាតឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែវាបានការពារសាច់ក្រណាត់សម្លៀលបំពាក់មិនអោយខូច សន្សំសំចៃភ្លើង និងពេលវេលា។

5. LG Dual Inverter Dehumidifier ម៉ាស៊ីននេះមានមុខងារបន្សុទ្ធសំណើមនៅក្នុងផ្ទះដ៏ឆ្លាតវៃ ជួយការពារ សម្ភារៈនានាមិនឱ្យពុកផុយ និងការពារមិនឱ្យមានបាក់តេរីដែលជាកត្តាបង្កឱ្យកើតមានបញ្ហាអាឡែស៊ីដោយសារសំណើម និងរក្សាបរិស្ថានក្នុងផ្ទះឱ្យស្អាត និងស្ងួត មិនបង្កឱ្យដុះផ្សិត និងធុមក្លិនផ្តុសនៅលើសម្លៀកបំពាក់ នៅពេលដែលអាកាសធាតុសើមខ្លាំង។

6. ម៉ាស៊ីនបន្សុទ្ធខ្យល់ LG Air purifier មានសមត្ថភាពចាប់យកលំអងធូលីដី បាក់តេរីតូចៗដែលមាននៅក្នុងផ្ទះ ឬបន្ទប់ និងអាចស្រូបយកមេរោគទាំងអស់នេះបានរហូតដល់ 360°។

7. ម៉ាស៊ីនចំហុយសម្លៀកបំពាក់ LG Styler វាមានតួនាទីថែរក្សាសាច់ក្រណាត់ដ៏មានតម្លៃ កាត់បន្ថយស្នាមជ្រាវជ្រួញសម្លៀកបំពាក់ របស់អ្នកប្រកបដោយប្រសិទ្ធភាពដែលមិនធ្លាប់មាននៅលើម៉ាស៊ីនបោកគក់ឬ ម៉ាស៊ីនសម្ងួតពីមុនមក។

8. គ្រប់ផលិតផលរបស់ LG ទាំងអស់សុទ្ធតែអាចបញ្ជា និងគ្រប់គ្រងតាមរយៈទូរស័ព្ទដៃបានដោយប្រើកម្មវិធី LG ThinQ

Mr. Seung Ho Lee អគ្គនាយកក្រុមហ៊ុន LG Electronics ប្រចាំនៅកម្ពុជាមានប្រសាសន៍នៅក្នុងព្រឹត្តកាណ៍ LG VIP Gala Dinner នេះថា៖ 

លោកបានពន្យល់បន្ថែមអំពីទូរទស្សន៌ LG OLED ថាជាទូរទស្សន៍ដំបូងបង្អស់ដែលបង្ហាញរូបភាពនៅលើកញ្ចក់ និងបំពាក់ដោយបច្ចេកវិទ្យា AI ដែលអ្នកអាចនិយាយជាមួយទូរទស្សន៍បាន ដើម្បីគ្រប់គ្រង និងអាចបញ្ជាអ្វីដែលអ្នកចង់បាន វាក៏អនុញ្ញាតឱ្យអ្នកគ្រប់គ្រងឧបករណ៍អេឡិចត្រូនិករបស់អ្នកផ្សេងៗទៀត នៅក្នុងផ្ទះនៅលើផ្ទាំង Dashboard ដែលមាននៅលើទូរទស្សន៍របស់អ្នកដូចជា៖ កំណត់ម៉ោងបោកគក់នៅលើម៉ាសីនបោក, បើក ឬបិទម៉ាស៊ីនត្រជាក់, គ្រប់គ្រងសីតុណ្ហភាពនៅលើទូរទឹកកក, ចំណែកផលិតផល PuriCare អ្នកអាចពិនិត្យមើលគុណភាពខ្យល់នៅក្នុងផ្ទះរបស់អ្នកជាដើម ។

ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា៖

ឧកញ៉ា​ សុខ​ ពិសិដ្ឋ បញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន ជីហ្គៀ គ្រុប ជាក្រុមហ៊ុនចែកចាយគ្រឿងអេឡិចត្រូនិច តែមួយគត់នៅក្នុងប្រទេសកម្ពុជា ​ដែលបានរួមចំណែកនៅក្នុងកិច្ចការសង្គម បំពេញកាតព្វកិច្ចច្បាប់ត្រឹមត្រូវ។ លោកថា ថ្មីៗនេះ ជីហ្គៀ គ្រុប បានទទួលវិញ្ញាបនបត្របញ្ជាក់ធុរជនល្អបំផុតពីអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា និងទទួលបានវិញ្ញាបនបត្រមាសពីអគ្គនាយកដ្ឋានពន្ធដារផងដែរ។ សមិទ្ធផលទាំងអស់នេះជាកំណែទម្រង់ដ៏ធំនៅក្នុងវិស័យអេឡិត្រូនិចហើយក៏ជាសមិទ្ធផលរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប ដែលបានខិតខំប្រឹងប្រែងរយៈពេលជាង ១០ឆ្នាំមកនេះ។

លោកបន្តថា៖

លោកបន្ថែមថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះក្រុមហ៊ុន ជីហ្គៀ គ្រុប បានចូលរួមចំណែកបង់ពន្ធនាំចូល ដល់រដ្ឋាភិបាលជាង ១០លានដុល្លា។ ហើយលោកសង្ឃឹមថា៖

នៅក្នុងកម្មវិធីនេះក៏បានប្រគល់ពានរង្វាន់​ដល់ដៃគូអាជីវកម្មឆ្នើមចំនួន ១៥ ហាង ដែលបានជួយជំរុញឱ្យមានការទទួលស្គាល់ផលិតផល LG នៅលើទីផ្សារ និងបានវាយតម្លៃដោយផ្អែកទៅលើគោលការណ៍ ៤ ចំណុចធំៗដូចជា  ការលក់មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ មិនមានការលក់ផលិតផលគេចពន្ធ និងផលិតផលមិនស្របច្បាប់ ការទូរទាត់ប្រាក់បានល្អ ជួយជំរុញការលក់និងការតាំងបង្ហាញផលិតផល LG បានល្អ។  

កម្មវិធី VIP night Gala Dinner 2022 គឺជាកម្មវិធីជួបជុំសំណេះសំណាលរវាងដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG ELectronics ដើម្បីផ្តល់នូវបទពិសោធន៍ទាក់ទងនឹងបច្ចេកវិទ្យាថ្មីរបស់ LG ការពង្រឹងសាមគ្គីភាពជាដៃគូអាជីវកម្ម ចែករំលែកផែនការយុទ្ធសាស្ត្រថ្មី និងជំរុញឱ្យមានការចែកចាយផលិតផលដោយស្របច្បាប់ និងមានគុណភាពខ្ពស់ដល់អតិថិជន។

អតិថិជនទាំងអស់អាចមកទទួលយកបទពិសោធន៍ថ្មីៗជាមួយផលិតផល LG នៅតាមហាងទំនើប LG BrandShop គ្រប់សាខាទាំងអស់ទូទាំងប្រទេស៕​

ព័ត៌មានលំអិត៖ ​https://www.ggear.com.kh/lg-brandshop/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]