សេអ៊ូល៖ នៅថ្ងៃទី ២០ ខែតុលា ខ្សែភាពយន្តថ្មី «Remember» ការចាក់បញ្ចាំងជា VIP ត្រូវបានធ្វើឡើងនៅរោងភាពយន្ត Megabox COEX ក្នុងទីក្រុង Gangnam-gu ទីក្រុងសេអ៊ូល ហើយសិល្បករ និងតារាល្បីៗជាច្រើនបានបង្ហាញខ្លួន បានទាមទារចាប់អារម្មណ៍មិនស្ទើរ ពីមហាជន។
ជាក់ស្តែង តារា K-pop ជាច្រើន បានទាក់ទាញ ពីភាពលេចធ្លោ របស់ពួកគេយ៉ាងខ្លាំង ចំពោះសម្រស់ដ៏ស្រស់ប្លែករៀងៗខ្លួន និងការតុបតែងខ្លួន ក្នុងការស្លៀកពាក់ សម្លៀកបំពាក់ ជាពិសេស Cha Eun Woo និង Nam Joo Hyuk ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីគេឃើញពាក់អាវដូចគ្នា ប៉ុន្តែបញ្ចេញនូវភាពរស់រវើកប្លែកពីគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាស្លៀកពាក់ដូចគ្នាក៏ពិតមែន ប៉ុន្តែតារាប្រុសទាំងពីរដួងនោះ បញ្ចេញនូវភាពរស់រវើកប្លែកពីគេ នៃសម្រស់ស្រស់សង្ហាម៉្យាងម្នាក់ ខណៈដែលពួកគេបានបញ្ចេញនូវសម្លៀកបំពាក់តាមវិធីផ្ទាល់ខ្លួនរបស់ពួកគេ។
ខណៈពេលដែល Cha Eun Woo បានជ្រើសរើសខ្មៅមួយឈុត អមទៅនឹងអាវក្រៅពណ៌ខ្មៅ ចំណែក Nam Joo Hyuk បានពាក់អាវក្រៅខ្មៅដូចគ្នាតែទោះជាយ៉ាងណាតារាប្រុសរូបនេះ បានជ្រើសរើសអាវយឺតពណ៌ស ខោស ដែលមើលទៅ អ្នកទាំងពីរ លេចធ្លោ និងគ្មាននរណា ស្អាតជាងអ្នកណានោះទេ ព្រោះតែ ពួកគេ សុទ្ធតែមានរូបរាងសង្ហា ខ្ពស់ស្រឡះ ទោះបីលេងស្ទាយ៍យ៉ាងមិច ក៏តែឃូលឡូយអស់ទាស់៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]