ភ្នំពេញ៖ ក្រុមហ៊ុន ​ហនុមាន​ ប៊ែវើរីជីស. បានរៀបចំប្រារព្ធពិធីសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងជាអគ្គនាយិកាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជី និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក អគ្គនាយករងអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុនៃក្រសួងការងារជាតិ ព្រមទាំងអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនជាមួយនឹងការចូលរួមយ៉ាងកុះករពីភ្ញៀវកិត្តយស ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ផងដែរ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ប្រារព្វធ្វើឡើងនៅរោងចក្រភេសជ្ជៈហនុមាន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងកិច្ចស្វាគមន៍នៃពិធីដ៏មានអត្ថន័យនេះ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ 

ទន្ទឹមនឹងនេះ លោកជំទាវក៏បានមានប្រសាស៍បន្តថា៖

ជាពិសេសលោកជំទាវក៏បានប្រសាសន៍បន្ថែមដែរថា៖

 បន្ទាប់ពីលោកជំទាវមានប្រសាន៍ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ផងដែរថា៖

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ក៏បានមានប្រសាសន៍បន្តដែរថា៖

ក្រុមហ៊ុន ហនុមាន ប៊ែវវើរីជីស​ បានចាប់ផ្តើមដំណើរការសាងសង់រោងចក្រផលិតស្រាបៀរជាផ្លូវការ នៅថ្ងៃទី ​២កញ្ញា ឆ្នាំ២០១៩ ជាមួយដើមទុនវិនិយោគ ១៦០លានដុល្លារ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក និងចាប់ផ្តើមធ្វើការវេចខ្ចប់ដំបូងនៅថ្ងៃទី ៣១សីហា ឆ្នាំ២០២១ និងចាប់ផ្តើមការចែកចាយលើទីផ្សារចាប់ពីថ្ងៃទី ២០កញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស​ ឯ.ក​។

ចំណុចពិសេសដែលធ្វើអោយក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ពិតជាមានភាពវិសេសវិសាល គឺរសជាតិ និងគុណភាព ដែលត្រូវបានផលិតយ៉ាងសម្រិតសម្រាំងស្របតាមស្តង់ដារអន្តរជាតិដោយអ្នកផលិតភេសជ្ជៈ ដែលមានបទពិសោធន៍ និងអ្នកជំនាញច្បាស់លាស់ជាច្រើនឆ្នាំ។ ហើយបានឈានជើងចូលទីផ្សារយ៉ាងជោគជ័យ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទូទាំងប្រទេស។

លើសពីនេះទៅទៀត ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនជូនដល់ គណៈអធីបតី និងភ្ញៀវកិត្តិយសបានទស្សនា។ គណៈអធិបតី និងភ្ញៀវកិតិ្តយសដែលមានវត្តមាននៅទីនោះ បានធ្វើ ការកោតសរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះនៃការផលិតភេសជ្ជៈរបស់ក្រុមហ៊ុន ហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំរហូតដល់ការវេចខ្ចប់ ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិតក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារអន្តរជាតិ ដើម្បីធានាបាននូវគុណភាពល្អពិតប្រកដមុននឹងធ្វើការចែកចាយទៅលើទីផ្សារ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]