ឥណ្ឌា៖ តារាសម្តែងវ័យ ៣០ ឆ្នាំ នាង Vaishali Takkar បានទទួលមរណភាពនៅផ្ទះរបស់នាង កាលពីថ្ងៃទី ១៦ ខែតុលា ដែលអាជ្ញាធរបញ្ជាក់ថា បានធ្វើអត្តឃាត ខណៈថ្ងៃរៀបការជិតមកដល់ ក្នុងខែធ្នូខានមុខនេះ។
យោងតាមគេហទំព័រ Indiatoday ក្រុមគ្រួសារបានរកឃើញសំបុត្រអត្តឃាតដែលបន្សល់ទុកដោយ Vaishali Takkar ដែលក្នុងនោះ នាងបានស្តីបន្ទោសអតីតមិត្តប្រុសរបស់នាង Rahul Navlani ដែលបានធ្វើឲ្យនាង សម្រេចចិត្តយកជីវិតខ្លួនឯងបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តារាសម្តែងរូបនេះ ក៏បានសុំទោសគូដណ្តឹង Mitesh Kumar Gor ដែលនាងបានភ្ជាប់ពាក្យជាមួយគ្នា ហើយក៏មានគម្រោងនឹង រៀបការនៅខែធ្នូឆ្នាំនេះផងដែរ។
ប្រភពខ្លះបានឲ្យដឹងថា ការរៀបការរបស់របស់អ្នកទាំងពីរ គឺជាការសម្រេចជំនួញតែប៉ុណ្ណោះ ដោយមិនបានព្រមព្រៀងទុកនោះទេ។ បច្ចុប្បន្នប៉ូលីសកំពុងស្វែងរក Rahul Navlani ប៉ុន្តែមិនទាន់ចាប់ខ្លួមលោក យកមកសាកសួរនៅឡើយទេ៕
ប្រភព៖
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]