ឥណ្ឌូណេស៊ី ៖ ពិតណាស់ បច្ចុប្បន្នកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាតំណាងកម្ពុជា ចូលរួមក្នុងការប្រកួតសម្រស់ Miss Grand International 2022 នៅលើទឹកដីប្រទេសឥណ្ឌូណេស៊ី ដែលពេលនេះ វគ្គផ្តាច់ព្រ័តកាន់តែកៀកមកដល់ ធ្វើឲ្យប្រជាជនខ្មែរនាំគ្នាចាប់អារម្មណ៍កាន់តែខ្លាំងឡើង។

តួយ៉ាង កាលពីយប់ថ្ងៃទី ២២ តុលា កន្លងទៅ ការប្រកួតសម្រស់ល្បីឈ្មោះនេះ ឈានដល់វគ្គ Preliminary ដែលជាវគ្គសំខាន់មួយក្នុងចំណោមវគ្គប្រកួតទាំងអស់ ដែលតម្រូវឲ្យបេក្ខនារីទាំងអស់ ប្រកួតដើរម៉ូតក្នុងឈុតរាត្រីស្រមោលស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គ្រាន់តែបើកបង្ហាញឈុតរបស់កញ្ញាភ្លាម មហាជនដែលគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា នាំគ្នាបញ្ចេញមតិកោតសរសើរទឹកដីរបស់អ្នកច្នៃម៉ូត មើលទៅសាកសមបំផុតសម្រាប់ការតំណាងមុខមាត់ប្រទេស ជាងនេះទៅទៀត ដាក់លើខ្លួនរបស់កញ្ញា វត្តី រួចហើយ ពិតជាជះចំហាយទាក់ទាញខ្លាំងតែម្តង។

គួរបញ្ជាក់ផងដែរថា អ្នកច្នៃម៉ូតឈុតរាត្រីស្រមោលសឆ្នាំនេះ ខុសប្លែកពីឆ្នាំមុន ដោយបានទៅលើ ហាងកាត់ដេរ សុផល ជាហាងមានកេរ្ត៍ឈ្មោះល្បីលើការកាត់ដេរសម្លៀកបំពាក់ប្រពៃណី មួយវិញទៀត ការច្នៃឈុតឲ្យកញ្ញា វត្តី យកលំនាំក្បាច់ប៉ាក់បុរាណ គ្មានម៉ូតរញ៉េរញ៉ៃ ប៉ុន្តែចេញមកគឺច្បាស់លាស់ បង្ហាញអត្តសញ្ញាណជាតិលើគោក ពោលគឺគោមក្បាច់ផ្កាចាន់ ជាមួយនឹងក្បាច់គួរស្រូវ ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ឈុតរាត្រីស្រមោលស
ឈុតរាត្រីស្រមោលស
រូបភាពពីបុរាណចារ្យ
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]