ថៃ៖ ប្រិយមិត្តប្រាកដជា បានស្គាល់រួចមកហើយអំពី តារាសម្ដែងស្រី ល្បីឈ្មោះលំដាប់ជួរមុខ របស់ប្រទេសថៃ គឺ Bella Ranee ដែលជាតារាសម្ដែងមួយរូប មានទេពកោសល្យខ្ពស់ ក្នុងការសម្ដែងគ្រប់ប្រភេទតួអង្គនៅក្នុងរឿង មិនថាតួស្លូត ឆ្នាស់ ក្រមិចក្រមើមគួរឲ្យស្រលាញ់ គឺតារាស្រីរូបនេះ អាចធ្វើបានយ៉ាងល្អខ្លាំងតែម្ដង។  

យ៉ាងណាមិញ កាលពីថ្មីៗនេះ Bella បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បានតុបតែងប្រែកាយជានារីសក់ខ្លីម្ដងទៀត ធ្វើឲ្យហ្វេនភ្ញាក់ផ្អើលលើពិភពអ៊ីនធឺណិត ខណៈ​នាងទើបតែតែង​ឈុត​ដូច​បុរស កាលពីប៉ុន្មានខែមុននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ Bella Ranee បានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួន​របស់​នាង ​គឺ​ជា​ឈុត​នារី​សក់​ខ្លី​ដែល​​បាន​ថត​ឲ្យ​ក្រប​ទស្សនាវដ្ដី​ល្បី​​ក្នុង​ប្រទេស​ថៃ​ bazaar thailand ។ បន្ថែម​ពី​នេះ ​តារា​ស្រី Bella ក៏​ធ្លាប់​បង្ហាញ​មុខ​លើ​ទស្សនាវដ្ដី​ល្បី​នេះ​ដូច​គ្នា​ ដោយកាលណោះ​ហ្វេនៗ​បើក​ភ្នែក​ធំៗ​ស្មានថា​ជា​ប្រុស​សង្ហាថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Bella
Bella
Bella
Bella
Bella
Bella
Bella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]