បរទេស៖ ក្រៅពីរឿងការងារនៅក្នុងវិស័យសិល្បៈ សម្រាប់តារាសម្ដែងស្រី Angelina Jolie តែងតែត្រូវបានមហាជនចូលចិត្ត និងតាមដានទៅលើជីវិតប្រចាំថ្ងៃ ជាពិសេស នៅក្នុងក្រុមគ្រួសារ ដែលគ្រប់គ្នាបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកូនស្រីបង្កើតរបស់នាង Shiloh ។
យ៉ាងណាមិញ កូនស្រីរបស់នាងរូបនេះ ត្រូវបានគេលើកឡើង និងមើលឃើញពី ភាពដូចគ្នាជាច្រើន រវាង ម្ដាយកូនអ្នកទាំងពីរ ដូចជា រូបរាងនៅអាយុ ១៦ ឆ្នាំ របស់ Shiloh ដែលត្រូវបានគេចាត់ទុកថា ជាការផ្គូផ្គងដ៏ល្អឥតខ្ចោះសម្រាប់ភាពស្រស់ស្អាតរបស់ Angelina និង អតីតស្វាមី លោក Brad Pitt ខណៈដែល Shiloh មានភាពស្រដៀងទៅនឹងម្តាយរបស់នាងច្រើនជាង មានភ្នែកពណ៌ខៀវមូលធំ ច្រមុះខ្ពស់ បបូរមាត់ក្រាស់ និងមានលក្ខណៈសិ.ច.ស៊ី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ តាមរយៈការម់ើលឃើញពីស្ទាយ៍តុបតែងខ្លួន របស់ Shiloh ដែលគ្រប់គ្នាតែងតែយកចិត្តទុកដាក់ទៅលើរូបភាព បែប Tom Boy នោះ ស្រាប់តែ កូនស្រីរបស់ Angelina រូបនេះ បានបង្ហាញពីការភ្ញាក់ផ្អើលជាមួយនឹងរូបរាងបែបនារី និងទាក់ទាញ នៅលើកម្រាលព្រំក្រហម ពោរពេញដោយភាពទាក់ទាញ និងស្រស់ស្អាតមិនចាញ់ម្ដាយនោះឡើយ។
ម៉្យាងវិញទៀត ម្ដាយកូនអ្នកទាំងពីរ ក៏បានបង្ហាញពីសកម្មភាពសប្បុរសធម៌ ជាច្រើនរួមគ្នា ដោយ កាលពីខែកុម្ភៈ តារាស្រីរូបនេះបាននាំកូនស្រី Shiloh មកប្រទេសកម្ពុជា ដើម្បីគាំទ្រដល់មូលនិធិ Maddox Jolie-Pitt ដែលជាអង្គការមិនរកប្រាក់ចំណេញ ក្នុងគោលបំណងជួយដល់បញ្ហាអភិរក្ស។ លើសពីនេះ Shiloh បានទៅទស្សនាជំរុំជនភៀសខ្លួននៅប្រទេសទួរគី និងលីបង់ ក្នុងឱកាសទិវាជនភៀសខ្លួនពិភពលោក ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]