ថៃ៖ គឺជារឿងដែលហ្វេនៗជាច្រើនកំពុងតែទន្ទឹងរង់ចាំ ចំពោះរឿងរ៉ាវរបស់ តារាស្រី Patricia និងគូស្នេហ៍ Note Vises ក្រោយពី បង្ហាញពីការភ្ញាក់ផ្អើល ដែលរូបនាង ត្រូវបានគូស្នេហ៍ ​លុតជង្គង់​សុំរៀបការ ក្រោយ​ស្រលាញ់​គ្នា​  បានជាង​៣​ឆ្នាំមកនេះ។

ដោយឡែក កាលពីថ្មីៗនេះវិញ តារាស្រី Patricia ក៏បានបង្ហាញខ្លួនជាមួយ​គ្នានឹងគូស្នេហ៍ រៀបចំពិធីជប់លៀងមួយ ដោយ​បានអញ្ជើញ​មិត្តភ័ក្តិ​ជិត​ស្និទ្ធ​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ និង​មាន​ការ​សន្ទនា​គ្នា​យ៉ាង​ស្និទ្ធស្នាល ជាពិសេស នៅក្នុងកម្មវិធីនេះ បើទោះបីជាមានភាពសាមញ្ញ ប៉ុន្តែមើលទៅពិតជាប្រណិត និងហាយសូរឆើតឆាយ សមជាតារាល្បី និងគូស្នេហ៍សេដ្ឋីរបស់ខ្លួន ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យយកចិត្តទុកដាក់បំផុតនោះគឺ នៅពេលដែលខាងប្រុសបានចេញមក ​អរគុណ​ភ្ញៀវ និងរៀបរាប់ពីរឿងមួយចំនួន ដែលបានធ្វើឲ្យភ្ញៀវក្នុងកម្មវិធី​ស្រឡាំងកាំង​ ជាមួយនឹងការលាតត្រដាង​ថ្ងៃ​មង្គល​ការ​យ៉ាងច្បាស់ៗថា  ពិធីមង្គលការរបស់ពួកគេទាំងពីរ នឹងប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ខាងមុខនេះ ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖​

Patricia 
Patricia 
Patricia 
Patricia និង គូស្នេហ៍
Patricia និង គូស្នេហ៍
Patricia និង គូស្នេហ៍
Patricia និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]