រាជធានីភ្នំពេញ ៖ អ្នកលេងបណ្តាញសង្គមភាគច្រើន ប្រាកដជាស្គាល់តារាភេទទី៣ Alex Conan ហៅ ស្រីតា ជាក់ជាមិនខាន ត្រូវគេស្គាល់ជាតារាហ្វេសប៊ុក និងជាមិត្តភក្តិល្អបំផុតរបស់តារាចម្រៀង ទេព បូព្រឹក្ស ដែលរស់នៅលើទឹកដីប្រទេសបារាំង ទើបនឹងមកលេងស្រុកខ្មែរជាមួយម្តាយ កាលពីប៉ុន្មានសប្តាហ៍មុននេះ។

កន្លងមកនេះ មហាជនដែលចូលចិត្តតាមដាន ស្រីតា តែងផ្ទុះការកោតសរសើរពីសម្រស់ស្រីមិនប្តូររបស់ខ្លួនជាខ្លាំង ជាបុរសភេទមែនពិត តែគ្រាន់តុបតែងបន្ថែមបន្តិចបន្តួចគឺស្អាតជាងមនុស្សស្រីធម្មតាទៅទៀត មុខមាត់គួរឲ្យស្រឡាញ់ ច្រមុះស្រួច ចង្ការV។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មកដល់ស្រុកខ្មែរមិនទាន់ប៉ុន្មាន តារាភេទទី៣រូបនេះនិងម្តាយ បានចូលរួមក្នុងកម្មវិធី3Fun ក្នុងនោះ ស្រីតា បានរៀបរាប់យ៉ាងក្បោះក្បាយរឿងម្តាយមិនគាំទ្រនិងប្រតិកម្មពេលចាប់បានដំបូង ថាកូនប្រុសចូលចិត្តតែងខ្លួនជាស្រី ខុសពីបុរសគេឯង។

ជារឿងពិត អ្នកម្តាយមិនគាំទ្រធម្មជាតិរបស់ខ្លួនតាំងពីដំបូងមកម្លេះ ចូលចិត្តស្តីឲ្យពេលដឹងថាកូនតែងស្រី ប៉ុន្តែដោយសារតែធម្មជាតិមានទំនោរដូច្នេះ ស្រីតា តែងលាក់លៀមម្តាយលួចតែងខ្លួនជាស្រី Liveនៅលើប្រព័ន្ធសង្គម Bingo ព្រោះដឹងច្បាស់ម្តាយគ្មានថ្ងៃដឹងឡើយ តែផ្ទុយទៅវិញ អាថ៌កំបាំងគ្មានលើលោក វីដេអូតែងខ្លួនជាស្រីលើBingo ត្រូវជីដូនមួយផ្ញើឲ្យម្តាយមើល។

ទោះត្រូវមាត់ម្តាយក្តី ស្រីតា នៅបន្តការចូលចិត្តរបស់ខ្លួន ដល់ថ្ងៃមួយ កំពុងLiveវីដេអូលើBingo ម្តាយមកពីក្រោយយកខ្ទះឆាវា.យក្បាលខ្លួន ព្រោះតែប្រាប់មិនស្តាប់ ប៉ុន្តែបែរជាមហាជនយល់ថាជាការសម្តែង រួចក៏ល្បីកាន់តែខ្លាំងត្រង់វីដេអូនោះ រីឯអ្នកម្តាយវិញ ចាប់ពីដឹងថាធម្មជាតិកូនប្រុសមិនអាចផ្លាស់ប្តូរ ក៏ត្រឡប់មកគាំទ្រពេញទំហឹងជាមួយនឹងកូនប្រុស ធ្វើអ្វីដែលខ្លួនស្រឡាញ់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាភេទទី៣ Alex Conan 
តារាភេទទី៣ Alex Conan និងតារាចម្រៀង ទេព បូព្រឹក្ស 
តារាភេទទី៣ Alex Conan 
តារាភេទទី៣ Alex Conan 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]