ភ្នំពេញ៖ ដូចដែរ មហាជនដែលជាអ្នកគាំទ្រ តារាចម្រៀស្រី សាច់សខ្ចីអ្នកនាង ពេជ្រ សូលីកា បានជ្រាបច្បាស់ហើយ ថាបន្ទាប់ពីកសាងគ្រួសារ និងទទួលបានចំណងដៃកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់មក តារាស្រីរូបនេះក៏បាន បែកបាក់គ្រួសារធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយនិងគូរបស់អ្នកនាងជាខ្លាំង។
ក្នុងនោះផងដែរ មកទល់ពេលនេះ ពេជ្រ សូលីកា និងស្វាមីបានចែកផ្លូវគ្នាអស់ជាច្រើនខែមកហើយ ប៉ុន្តែទោះយ៉ាងណាក្តី អ្នកម៉ាក់រូបនេះក៏មិនដែល បង្ហាញនូវទុក្ខសោក ឬភាពទន់ជ្រាយ ឲ្យអ្នកគាំទ្របានឃើញម្ដងណាឡើយ ផ្ទុយទៅវិញនាងបែរជា ក្លាយជាអ្នកម៉ាក់ដ៏ពូកែ មើលថែកូនផង មមាញឹកក្នុងការងារសិល្បៈផង ជាពិសេសនោះគឺ មានEvent ចេញច្រៀងមិនឈប់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបីជា អ្នកនាង មិនដែលបង្ហាញអារម្មណ៍យ៉ាងណាក្តី ប៉ុន្តែថ្មីៗនេះ ពេជ្រ សូលីកា ស្រាប់តែបញ្ចេញអារម្មណ៍មិនពេញចិត្ត ហើយក៏បង្ហោះសារនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះក្តី៖
ជាមួយគ្នានេះ ក្នុងការបង្ហោះសារមួយនេះ អ្នកនាង ពេជ្រ សូលីកា ក្នុងបំណង សុំចិត្តអ្នកគាំទ្រឲ្យឈប់គាស់កកាយ រឿងរ៉ាវចាស់ៗ ក៏ដូចជាកុំបន្តចូលទៅខមិនរូបភាព ក៏ដូចជាវីដេអូអតីតកាលរបស់នាងបន្តទៀត។
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]