ភ្នំពេញ៖ ពិតណាស់ ក្រោយពីល្បីសុះសាយរឿងបំណុលជុំទិសរួចមក តារាកំប្លែង អ្នកនាង ខ្ញុង ក៏បានលាឈប់ពីសិល្បៈ លេងបានបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ទៀតហើយ។ ជាមួយគ្នានេះ អ្នកនាង និងស្វាមីក៏បានងាកមកចាប់មុខរបរលក់ប្រហុកផ្អកធម្មតា។
យ៉ាងណាមិញ កន្លងទៅមហាជនក៏សោកស្តាយ នូវទេពកោសល្យ របស់អ្នកនាង ដែលតែងតែធ្វើឲ្យទស្សនិកជនសើចសប្បាយ ជាមួយភាពកំប្លុកកំប្លែងរបស់អ្នកនាង។ ដោយឡែក នាពេលនេះ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ក៏បានទម្លាយរឿងរ៉ាវមួយដែលមិនស្មានដល់ថា នាពេលថ្មីៗនេះ លោក វ៉ិចទ័រ ដែលអ្នកដឹកនាំកម្មវិធីដ៏ល្បីបានកំពុងតែទាក់ទងជាមួយអ្នកនាង ខ្ញុង ដើម្បីអោយអ្នកនាងមកចូលរួមសម្តែងជាមួយក្រុមរបស់លោកតាវ៉ិចទ័រ ម្តងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ អ្នកនាង ខ្ញុង បានបន្តថា លោកតាវ៉ិចទ័រ បានទាក់ទងអ្នកនាងប្រមាណជា១ខែហើយ ប៉ុន្តែកាលពីពេលដែលលោកតាទាក់ទង គឺអ្នកនាងមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ជាពិសេសរឿងបំណុលដែលអ្នកនាងជំពាក់គេនេះតែម្តង។ អ្នកនាងបន្តថា ប្រសិនបើកអ្នកនាងទៅសម្តែងជាមួយក្រុមលោកតាវ៉ិចនោះ គឺអ្នកនាងសុំមិនចុះកុងត្រានោះឡើយ ដោយមូលហេតុ អ្នកនាងចង់សម្តែងមួយថ្ងៃបើកលុយមួយថ្ងៃវិញល្អជាង។ អ្នកនាងបន្ត ការវិញចូលទ្រនំថ្មី ឬចូលសម្តែងជាមួយលោកតា អ្នកនាងសុំគិតមើលសិន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]