រាជធានីភ្នំពេញ ៖ បើទោះបីពេលនេះ ក្រុមកំប្លែង នាយក្រឹម បំបែកគ្នាអស់ក្តី ប៉ុន្តែអតីតតារាកំប្លែង នាយចយ នៅទទួលការចាប់អារម្មណ៍ពីមហាជនដូចពេលមុន ជាងនេះទៅទៀត តាំងពីរៀបការរួច គេឯងរឹងតែចង់ដឹងឮពីជីវិតឯកជនរបស់រូបលោកខ្លាំងលើសដើម។
ដោយសារតែ មានរូបសម្បត្តិមិនអំណោយផលពីធម្មជាតិ អ្នកគាំទ្រចេះតែសម្តែងការព្រួយបារម្ភពីចំណងស្នេហារបស់អតីតតារាកំប្លែងរូបនេះ ខណៈដែលរើសបានភរិយាធជាស្រីស្អាតនរណាៗក៏សរសើរ ប៉ុន្តែក្រឡេកមើលជីវិតប្រចាំថ្ងៃរបស់អ្នកទាំំងពីរ កាន់តែចាស់កាន់តែផ្អែមល្អែមឡើង ពិសេសបច្ចុប្បន្ននេះ ហាក់កំពុងរស់នៅក្នុងជីវភាពមួយធូរធាមិនធម្មតាឡើយ មានផ្ទះរស់នៅសមរម្យ និងមានរថយន្តទំនើបជិះ ជីវិតគ្រួសារមានសុភមង្គល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធច្រើនឆ្នាំមក អ្នកទាំងពីរទទួលបានសមាជិកកូនប្រុសម្នាក់ ដែលពេលនេះ ធំពេញរូបពេញរាងដូចគេឯង មិនតែប៉ុណ្ណោះ កាន់តែធំ កាន់តែស្រស់សង្ហា មុខមាត់មានប្រជាប្រិយភាព គួរឲ្យស្រឡាញ់ មិនដូចការគិតរបស់បងប្អូនមួយចំនួនធំ ដែលសង្ស័យថាកូនកើតមានមុខមាត់ដូចឪពុកច្រើន ប៉ុន្តែហេងអ្វីមានអ្នកម៉ាក់ស្រស់ស្អាត ទើបធ្វើឲ្យ កូនប្រុសតែម្នាក់របស់ នាយចយ មានរូបសម្បត្តិមិនចាញ់ក្មេងគេឯងប៉ុន្មានឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]