តៃវ៉ាន់៖ ក្រៅពីការងារនៅក្នុងវិស័យសិល្បៈហើយនោះ តារាសម្តែងស្រី Ruby Lin នៅតែជាទីពេញនិយម សម្រាប់ហ្វេនៗ ទស្សនិកជនជាច្រើន ដែលពួកគេតែងតែធ្វើការតាមដានរាល់សកម្មភាព ការចូលរួមក្នុងកម្មវិធីផ្សេងៗ ជាមួយនឹងការបង្ហាញស្ទាយ៍ដ៍ទាក់ទាញពីតារាស្រីរូបនេះ។

ជាពិសេស ថ្មីៗនេះ ក្នុងឱកាសបាន ចូលរួមក្នុងពិធីប្រគល់ពានរង្វាន់មួយ ដែលបាននប្រព្រឹត្តទៅ កាលពីថ្ងៃទី ២២ ខែតុលា កន្លងទៅនេះ តារាស្រី Ruby Lin បានមកជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់សោភា ស្លៀក​រ៉ូប​ពណ៌​ខៀវស្រាល តែង​សក់​ខ្លីបែបយុវវ័យ ដែលអ្នកណាៗបានឃើញហើយ ពិតជាលាន់មាត់សរសើរពី​ស្ទីល​ដ៏លេចធ្លោបែប​នេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ខណៈស្ថិតក្នុងវ័យជាង ៤០ឆ្នាំ របស់ Ruby Lin ព្រមជាមួយនឹងការបង្ហាញលើកនេះ ពិតជាមានភាពទាក់ទាញ និងការចាប់អារម្មណ៍ ទៅលើរូបរាងស្អាត សម្រស់ដ៏ក្មេងជាងវ័យ សឹងតែច្រឡំស្មានតែជានារីក្រមុំវ័យត្រឹមតែ ២០ឆ្នាំជាង តែប៉ុណ្ណោះ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]