ថៃ៖ គឺជា​នារី​ស្រស់​ស្អាត​ម្នាក់​ទៀត​ ដែលកំពុងស្ថិតក្នុង​ក្រសែ​ភ្នែក​មហាជន សម្រាប់ បវរកញ្ញាចក្រវាលថៃ ២០២២  Anna Suea Ngam Iam លើរាល់សកម្មភាពរបស់នាង ខណៈកំពុងតែត្រៀមខ្លួនដើម្បី ប្រលងនៅលើឆាកអន្តរជាតិ នៅដើមឆ្នាំក្រោយនេះ។

យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺ បវរកញ្ញារូបនេះ ស្រាប់តែបានលើកឡើងពីរឿងរ៉ាវរបស់ខ្លួន ​ដែលបន្ទាប់​ពី ​ចូល​មក​ក្នុង​ការ​ប្រលង​មួយនេះ​ រូបនាងមាន​អ្វី​ជា​ច្រើន​ដែលត្រូវបាន​ផ្លាស់​ប្តូរ ហើយក៏បានបញ្ជាក់ថា នាងមិន​ដែល​មាន​ផ្ទះ​ជា​របស់​ខ្លួន​នោះទេ ខណៈពេលនេះ គឺជាលើកទីមួយ រូបនាងក៏មានផ្ទះផ្ទាល់ខ្លួន សម្រាប់ខ្លួនឯងនិងគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយផ្ទះ​បច្ចុប្បន្នរបស់ បវរកញ្ញារូបនេះ គឺ​ជា​ខុន​ដូ​ប្រណីត​មួយ ដែលមានការរៀបចំ និងតុបតែងជាពិសេសដើម្បីស្វាគមន៍ទៅដល់រូបនាង។ ដោយនៅក្នុងនោះ ទិដ្ឋភាពក្នុងផ្ទះទាំងមូល ពិតជាមានភាពស្រស់ស្អាត និងតាំងលម្អដោយគ្រឿងសង្ហារឹមផ្សេងៗជាច្រើន ព្រមទាំងជាខុនដូដ៏ធំមួយ ដោយមានបន្ទប់គេង បន្ទប់ទឹក ផ្ទះបាយ និងមាន Walk-in Closet ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

បវរកញ្ញាចក្រវាលថៃ Anna
បវរកញ្ញាចក្រវាលថៃ Anna
បវរកញ្ញាចក្រវាលថៃ Anna
បវរកញ្ញាចក្រវាលថៃ
រូបភាពផ្ទះ
បវរកញ្ញាចក្រវាលថៃ
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]