ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សហគ្រិនខ្មែរបានរៀបចំវេទិកាពិភាក្សាស្តីពីប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូរជាតិ និងអន្តរជាតិ។ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម​ វង្សីវិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍសហគ្រិនភាព, កម្មវិធីនេះមាន ការចូលរួមពីភ្ញៀវកិត្តិយសប្រមាណ ១០០ នាក់ មកពីស្ថានប័នគាំទ្រសហគ្រិន ក្រុមហ៊ុនវិនិយោគ ដៃគូអាជីវកម្ម និងក្រុមធុរកិច្ចថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វេទិកាពិភាក្សាស្តីពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលបំណងបង្ហាញអំពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា  និងគិតគូរអំពីគោលដៅសហការបន្ថែមជាមួយស្ថាប័នគាំទ្រ សហគ្រិន សំដៅជំរុញឲ្យមានបរិយាកាសកាន់តែ​អំណោយផលដល់ការលូតលាស់របស់សហគ្រាស ធុនតូច និង​មធ្យម និងធុរកិច្ច​ថ្មី។ នៅក្នុងកម្មវិធីនេះ មានរៀបចំសកម្មភាពជាច្រើនដូចជា ការធ្វើបទបង្ហាញ, ការពិភាក្សាជាក្រុមស្តីពីហិរញ្ញវត្ថុគាំទ្រដល់សហគ្រាសធុនតូច និង​មធ្យម និងធុរកិច្ច​ថ្មី  ,និងវេទិកាវិនិយោគិន (VC Night) ដើម្បីតភ្ជាប់បណ្តាញទំនាក់ទំនងរវាងវិនិយោគិន និងធុរកិច្ចថ្មី ដែលមានសក្តានុពល។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា៖ ​​

ឯកឧត្តម វង្សី វិស្សុត

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ 

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ

វេទិការវិនិយោគិន (VC Night) ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសំខាន់ៗរបស់សហគ្រិនខ្មែរដែលបាន ផ្តល់ឱកាសសម្រាប់ធុរកិច្ចថ្មីដើម្បីធ្វើបទបង្ហាញអាជីវកម្មដល់វិនិយោគិន និងដៃគូរអាជីវកម្មផ្សេងៗ។ ក្នុងនោះ  Workingna ជាក្រុមធុរកិច្ចថ្មីជ័យលាភីដែលទទួលបានគាំទ្រច្រើនបំផុតពីអ្នកចូលរួមទាំងអស់ ។

អំពីសហគ្រិនខ្មែរ៖

សហគ្រិនខ្មែរ ជាស្ថាប័នដែលង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានស្របច្បាប់  ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព  នៅកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិន ក្នុងវិស័យអាទិភាពចំនួនបួនរួមមាន៖ វិស័យបច្ចេកវិទ្យា, វិស័យសេវាកម្ម, វិស័យកសិកម្ម និងវិស័យកម្មន្តសាល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]