កូរ៉េខាងត្បូង៖ កាលពីខែមិថុនាកន្លងទៅនេះ តារាចម្រៀង Rain បានក្លាយជាសិល្បករដំបូងគេ ដែលបានប្រគំតន្ត្រីទោល នៅ Blue House ប្រទេសកូរ៉េ។ ហើយការប្រគុំតន្ត្រីមួយនេះ បានទទួលភាពជោគជ័យ ដោយមានការចូលរួមពីអ្នកគាំទ្រយ៉ាងច្រើនកុះករ។
តែទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ តារាចម្រៀង Bi Rain បែរជាត្រូវបានចោទប្រកាន់ថា លោកទទួលបានការមើលថែយ៉ាងពិសេស ដោយ KBS នៅពេលថត នៅទីនោះ។ ក្នុងនោះដែរ ខាង KBS បានជឿជាក់ថា ការិយាល័យគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ មានច្បាប់ពិសេសមួយ ដើម្បីអនុគ្រោះដល់ លោក Bi Rain។ ខណៈដែល ខាង The Blue House បានបើកជាសាធារណៈក៏ពិតមែន ប៉ុន្តែការថតពាណិជ្ជកម្ម មិនត្រូវបានអនុញ្ញាតនោះទេ ហើយបទប្បញ្ញត្តិនេះ ត្រូវបានចេញដោយ រដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ នៅថ្ងៃទី ៧ ខែមិថុនា និងចូលជាធរមានចាប់ពីថ្ងៃទី ១២ ខែមិថុនា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែ ការសម្តែងរបស់ Rain ត្រូវបានថតនៅថ្ងៃទី ១៧ ខែមិថុនា និងមានការចេញផ្សាយយ៉ាងទូលំទូលាយនោះ ក៏បានធ្វើឲ្យតារាចម្រៀងប្រុសរូបនេះ រងនូវការចោ.ទ.ប្រកាន់ពីបទគេចវេះពីច្បាប់ និងការថតស្ពតពាណិជ្ជកម្ម។ យ៉ាងណាមិញ ក្នុងការបកស្រាយពីបញ្ហានេះ ខាងភាគីរបស់ លោក Bi Rain ក៏បានដាក់ពាក្យសុំអាជ្ញាប័ណ្ណកាលពីថ្ងៃទី ១០ ខែមិថុនា ហើយក៏បានចាប់ផ្តើមថត ក្នុងរយៈពេលមួយសប្តាហ៍ក្រោយមក៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]