ថៃ៖  ពិតណាស់​ តារាសម្ដែងថៃលំដាប់លេខ១ Kimberley មិនត្រឹមតែមានសមត្ថភាពសម្ដែងនោះទេ នាងថែមទាំងមាន រូបរាងស្រឡូន ខ្ពស់ស្រឡះ និងមាន មុខមាត់ គួរឲ្យស្រលាញ់។ នាងត្រូវបាន មហាជនជាច្រើនកោតសរសើរពី រូបរាងដ៏ទាក់ទាញរបស់ Kim នៅពេលនាងបង្ហោះរូបម្ដងៗ។

យ៉ាងណាមិញ បន្ទាប់ពីនេះ Kimberley ក៏ធ្វើឲ្យហ្វេនៗច្រណែននឹងជីវិតគូដ៏ស្រស់បំព្រង ជាមួយនឹងតារាប្រុស លោក Mark Prin ថែមទាំងមានដំណឹងលេចលឺថា អ្នកទាំងពីរ រៀបការនៅឆ្នាំក្រោយថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ នៅមុននេះបន្តិច Kimberley បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលរូបនាង បានទៅមើលដំណើរការសាងសង់ផ្ទះ ក្នុងក្តីស្រម៉ៃរបស់នាង បើទោះបីជាមិនទាន់ហើយ១០០% តែមើលទៅសំណង់ ម៉ូដអាគារធំស្កឹមស្កៃ និងប្រណីតបែបស៊ីវីល័យខ្លាំងទៅហើយ ដែលជាហេតុ ធ្វើឲ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ក្រោយពីតារាស្រីរូបនេះ មិនដែលបញ្ចេញឬសំញ៉ែង លុយឡាន ឬវីឡាយ៉ាងដូច្នេះ នៅលើបណ្ដាញសង្គមឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Kimberley
Kimberley និងMark
ផ្ទះ Kimberley
ផ្ទះ Kimberley
ផ្ទះ Kimberley
ផ្ទះ Kimberley
ផ្ទះ Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]