ថៃ៖ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ប៉ុល លោកវរសេនីយ៍ឯក ស៊ូម៉េត ប៉ូចណា អធិការនគរបាលស្រុកព្រឹទ្ធាចារ្យ ខេត្តស៊ីងបូរី បានប្រាប់ពីករណីនារីវ័យក្មេងម្នាក់ ដែលត្រូវបានគេរាយការណ៍ថា បានព្យាយាមធ្វើអត្តឃាត បន្ទាប់ពីត្រូវបានចោរក្លែងបន្លំ។ ប្រើប្រាស់រូបភាព Profile របស់តារាកូរ៉េល្បីឈ្មោះ Lee Min Ho បោកប្រាស់រហូតបាត់បង់លុយជាង រាប់ពាន់ដុល្លារ។

យោង​តាម​ព័ត៌មាន​ពី​ប៉ុស្តិ៍​លេខ​៣ លោក ណាំ ណាំ (ហៅ​ក្រៅ) ជា​ប្តី​របស់​ម្តាយ​នារី​វ័យក្មេង​ម្នាក់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ប្រពន្ធរបស់ខ្លួនបានចូលលេងកម្មវីធីរកគូមួយប្រភេទ នៅក្នុងទូរស័ព្ទ ហើយក៏បានជួបនឹងបុរសម្នាក់ ដែលអះអាងថាខ្លួនជាតារាប្រុស Lee Min Ho ហើយនាងក៏បាននិយាយគ្នា ជាមួយគេយ៉ាងពេញចិត្តរីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ជនបោកប្រាស់រូបនេះ បានលួងលោមនារីរងគ្រោះថា នៅតែស្រលាញ់ទោះនាង មានគ្រួសារហើយក្តី​មិនត្រឹមតែប៉ុណ្ណោះ បានបោកប្រាស់នាងអស់ ប្រាក់ ជាច្រើនម៉ឺនបាតទៀតផង ដែលបានប្រាប់ថា ជាថ្លៃផ្ញើរឥវ៉ាន់ មកពីកូរ៉េ ដោយបាននិយាយថា ទិញរបស់ប៊្រេនៗ ឲ្យប្រពន្ធខ្លួន។

ក្រោយពីបានដឹងថារូបខ្លួន ត្រូវបានគេបោក ប្រពន្ធរបស់លោក ក៏បានព្យាយាម សម្លាប់ខ្លួន តែទោះជាយ៉ាងណា បុរសជាស្វាមី បានឃើញទាន់ ក៏បានជួយឃាត់ ដោយចិត្តអាណិតស្រលាញ់ប្រពន្ធ បានតែលួងលោមនាង ហើយរៀបចំ ដាក់ពាក់បណ្តឹងតែប៉ុណ្ណោះ៕

ប្រភព៖ today.line.me

សូមទស្សនារូបភាពខាងក្រោម៖

នារីរងគ្រោះ
នារីរងគ្រោះ និងស្វាមី
Lee Minho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]