កូរ៉េខាងត្បូង៖ ជឿជាក់ថា សម្រាប់តារាល្បីៗជាច្រើន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជននោះ គឺមិនត្រឹមតែមានទេពកោសល្យនៅក្នុងការងារសិល្បៈតែប៉ុណ្ណោះទេ ប៉ុន្តែពួកេគេ អាចទាញយកចិត្តអ្នកគាំទ្រ តាមរយៈមន្តស្នេហ៍នៃសម្រស់ទាំងមុខមាត់ រូបរាងកាយ ជាពិសេស ការជ្រើសរើសស្ទាយ៍តុបតែងខ្លួន តែម្ដង។
ជាពិសេស ថ្មីៗនេះ ក៏មានការលើកឡើងពីតារាស្រីមួយចំនួន ដែលបានចាប់ផ្ដើមនៅក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ មកទល់នឹងពេលនេះ ដែលថែមទាំងមានអាយុកាន់តែច្រើនទៀតនោះ ពួកគេនៅតែអាចរក្សាបាននូវភាពស្រស់ស្អាត ទាក់ទាញ ជាមួយនឹងសម្រស់ក្មេងជាងវ័យ ដោយមានដូចជា SanDara Park Bom Shin Min Ah Goo Hye Sun Yoon Eun Hye ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ក្នុងនោះដែរ ក៏មានការបង្ហាញទៀតថា បើទោះបីជា តារាស្រីៗទាំងនោះ បានឈានចូលវ័យខ្ទង់ជិត ៤០ ឆ្នាំក៏ដោយ ប៉ុន្តែពួកគេនៅតែជា កំពូលតារាសម្រស់ នៃកម្មវិធីទូរទស្សន៍កូរ៉េ ដោយបានយកឈ្នះចិត្តទស្សនិកជន ជាមួយនឹងសម្រស់ ដ៏ភ្លឺចែងចាំងរបស់ពួកគេ ប្រៀបដូចជាមានអាយុជាង ២០ ឆ្នាំ
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
១. Sandara
២. Park Bom
៣. Goo Hye Sun
៤. Shin Min Ah
៥. Yoon Eun Hye
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]