ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីការបើកបរសាកល្បងដ៏ពិសេសខ្នាតធំជាមួយរថយន្ត Ford ស៊េរីឆ្នាំ 2023 ដែលប្រព្រឹត្តឡើងនៅថ្ងៃទី22 និងថ្ងៃទី23 ខែតុលា ឆ្នាំ2022 វេលាម៉ោង 9:00 ព្រឹក រហូតដល់ម៉ោង 4:00 ល្ងាច នៅបរិវេណសណ្ឋាគារ ហ្គាឌិនស៊ីធី (ផ្លូវលីយ៉ុងផាត់) ដោយមានអតិថិជន និងភ្ញៀវកិត្តិយសចូលរួមប្រមាណជាង 500 នាក់។


នៅក្នុងកម្មវិធីបើកបរសាកល្បងនេះ ក៏មានការដាក់តាំងបង្ហាញរថយន្ត Ford ស៊េរីឆ្នាំ 2023 គ្រប់ម៉ូដែលទាំងអស់ដូចជារថយន្ត Ford Ranger XL, រថយន្ត Ford Ranger XLT, រថយន្ត Ford Ranger Wildtrak, រថយន្ត Ford Everest, និងរថយន្ត Ford Ranger Raptor ដែលមានការតុបតែងលំអ និងរៀបចំសកម្មភាពផ្សេងៗជាច្រើនសម្រាប់អតិថិជនធ្វើការកម្សាន្តនៅក្នុងកម្មវិធីនេះ។

ហើយអ្វីដែលពិសេសនោះគឺ ការបើកបរសាកល្បងរថយន្ត Ford ស៊េរីឆ្នាំ 2023 ទៅលើគ្រប់ស្ថានភាពផ្លូវទាំងអស់ដែលមានដូចជា៖ ការបើកបរលើផ្លូវធម្មតា (On-Road Highway) ការបើកបរលើឧបសគ្គល្បឿនយឺត (Low-Speed Off-Road) ដែលមានឧបសគ្គដូចជា ផ្លូវរអិល ផ្លូវភក់ ផ្លូវថ្មគ្រួស ផ្លូវគ្រលុកផុង ផ្លូវចុះចំណោតខ្លាំង ផ្លូវខ្សាច់ និងផ្លូវចុះទឹករហូតដល់ជម្រៅ 800mm ដោយធ្វើការបង្ហាញ និងពន្យល់លម្អិតអំពីរបៀបប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព និងមុខងារបច្ចេកវិទ្យាទំនើបៗចុងក្រោយនីមួយៗដែលបំពាក់ក្នុងរថយន្ត Next-Generation Ford ស៊េរីឆ្នាំ 2023 នេះផងដែរ។

អ្វីដែលកាន់តែអស្ចារ្យនោះគឺ ការបើកបរសាកល្បងលើផ្លូវឧបសគ្គល្បឿនលឿន (High-Speed Off-Road Performance) ដោយប្រើប្រាស់មុខងារ Baja Mode របស់រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលមិនធ្លាប់មានពីមុនមក និងមិនមានរថយន្តដទៃអាចធ្វើបាននោះឡើយ ដោយអតិថិជនទទួលបានបទពិសោធន៍ថ្មីដ៏អស្ចារ្យក្នុងរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ 2023 ដែលបើកបរជាមួយអ្នកជំនាញបរទេសសញ្ជាតិអូស្រ្តាលី កាណាដា និងថៃ ជាដើម ដែលជាអ្នកឯកទេស និងមានបទពិសោធន៍បើកបរយូរឆ្នាំ ដើម្បីអោយអតិថិជនទទួលបាននូវបទពិសោធន៍មួយដ៏ថ្មីភ្លែក និងអស្ចារ្យមិនធ្លាប់មានពីមុនមក។



លើសពីនេះទៅទៀត អាហារសម្រន់ និងភេសជ្ជៈជាច្រើនមុខបានរៀបចំសម្រាប់អតិថិជនដែលបានចូលរួមក្នុងកម្មវិធីនេះនៅក្រោមតង់ដ៏ធំទូលាយងាយស្រួលក្នុងការជួបជុំគ្នា ទំនាក់ទំនងគ្នា និងថែមទាំងមានកន្លែងកម្បាន្តរបស់កុមារតូចៗដែលបង្កើននូវបរិយាកាសសប្បាយរីករាយសម្រាប់ក្រុមគ្រួសារអតិថិជន និងភ្ញៀវកិត្តិយសជាច្រើនទៀតដែលបានចូលរួមក្នុងកម្មវិធីនេះ។

រាល់អតិថិជនដែលបានចូលរួមកម្មវិធីបើកបរសាកល្បងរថយន្ត Ford ទាំងអស់នឹងទទួលបានសំបុត្រចូលទស្សនាសួនសត្វភ្នំពេញសាហ្វារី ឬសួនទឹកហ្គាឌិនស៊ីធី និងវត្ថុអនុស្សាវរីយផ្សេងៗជាច្រើនទៀត។
សម្រាប់ការចុះឈ្មោះបើកបរសាកល្បង និងទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យពីរថយន្ត Ford ស៊េរីឆ្នាំ 2023 សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]