អ្នកជំងឺទឹកនោមផ្អែមមួយចំនួនអាចឆ្ងល់ថា បើទឹកដោះគោមានផ្ទុកសារធាតុកាបូនអ៊ីដ្រាត ជាតិខ្លាញ់បែបហ្នឹង តើញ៉ាំទៅអាចបង្កឲ្យកើនឡើងជាតិស្ករក្នុងឈាម ប៉ះពាល់សុខភាពដែរឬទេ?
ជាក់ស្ដែងណាស់ ការព្រួយបារម្ភធំបំផុតរបស់អ្នកទឹកនោមផ្អែមមិនថាប្រភេទ១ ឬ២នោះ គឺការគ្រប់គ្រងរបបអាហារនេះតែម្ដង ដែលអាចលងបន្លាចអារម្មណ៍ពួកគាត់ស្ទើតែមិនហ៊ានញ៉ាំអ្វីផ្ដេសផ្ដាសទាល់តែសោះ។ តួយ៉ាងដូចជា ពពួកទឹកដោះគោនេះ ក៏នៅតែជាចម្ងល់ពួកគាត់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះប្រភេទទឹកដោះគោបានឆ្លងកាត់ការត្រួតពិនិត្យលើគុណភាពស្ដង់ដារសុវត្ថិភាព គឺជាពពួកអាហារបំប៉នល្អបំផុតជំនួយដល់សុខភាព អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទអាចញ៉ាំបានទោះបីទឹកដោះគោទាំងនោះមានផ្ទុកសារធាតុកាបូអ៊ីដ្រាត និង ខ្លាញ់ក៏ដោយ តែមិនមែនជាប្រភេទទឹកដោះគោខាប់ដែលមានកម្រិតជាតិផ្អែមខ្លាំងនោះទេ។ ម្យ៉ាងវិញទៀត អ្នកជំងឺទឹកនោមផ្អែមមិនប្រាកដថាត្រូវតែតបអាហារដែលមានសារធាតុទាំងពីរប្រភេទនោះរហូតនោះដែរ។ ប៉ុន្ដែការញ៉ាំក៏ត្រូវប្រុងប្រយ័ត្នចំណុចមួយចំនួនដែរ។
១.បញ្ហាអាលែកហ្ស៊ី
ទឹកដោះគោមានមានសន្ទស្សន៍ជាតិស្ករទាប ចន្លោះពី ៣០ ទៅ ៤០ ហើយមានសារធាតុចិញឹមច្រើន ក្នុងនោះមានដូចជា ពពួកប្រូតេអ៊ីន វីតាមីន រ៉ែ ដែលល្អសម្រាប់សុខភាពអ្នកជំងឺទឹកនោមផ្អែម ប៉ុន្ដែមានចំណុចមួយដែលត្រូវប្រុងប្រ័ត្ននោះគឺ បញ្ហាអាលែកហ្ស៊ី ដែលអាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈ រាករូស ចុកពោះ និង ឡើងកន្ទួលស្បែកជាដើម។ ដូច្នេះត្រូវប្រុងប្រយ័ត្នអ្នកដែលដឹងខ្លួនថា មានបញ្ហាអាលែកហ្ស៊ីជាមួយទឹកដោះ គួរតែជៀសវាង។
២.លក្ខខណ្ឌសុខភាព
ក្នុងស្ថានភាពដែលអ្នកជំងឺកំពុងតែមានបញ្ហាឡើងជាតិស្ករ គឺមិនត្រូវញ៉ាំទឹកដោះគោនោះទេ ពិសេសពេលជាតិស្ករខ្ពស់ជាង ១៣៥ មិល្លីក្រាម/ដេស៊ីលីត្រឈាម។ ព្រោះទឹកដោះគោក៏មានផ្ទុកនូវជាតិខ្លាញ់ កាបូអ៊ីដ្រាត ដែលអាចធ្វើឲ្យជាតិស្ករក្នុងឈាមកាន់តែកើនឡើងបាន។ ដូច្នេះត្រូវដឹងច្បាស់ថា ជាតិស្ករក្នុងខ្លួនស្ថិតនៅតំបន់សុវត្ថិភាព ចន្លោះពី ៨០-១២០ គឺអាចញ៉ាំបានហើយ។
៣.ពេលវេលា
អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ មិនត្រូវបានគ្រូពេទ្យណែរនាំឲ្យញ៉ាំទឹកដោះគោពេលយប់នោះទេ។ ព្រោះអាចបណ្ដាលឲ្យកើនឡើងជាតិស្ករបាន ដោយសារតែពេលយប់ រាងកាយត្រូវសម្រាក គ្មានសកម្មភាពត្រូវប្រើប្រាស់ថាមពល។ ដូច្នេះជាតិស្ករ Lactose ជាតិខ្លាញ់ និង កាបូអ៊ីដ្រាត ក្នុងទឹកដោះក៏មិនត្រូវបានប្រើប្រាស់ ទើបបណ្ដាលឲ្យកើនឡើងជាតិស្ករក្នុងឈាមបាន។ ដូច្នេះពេលវេលាដែលល្អគួរញ៉ាំទឹកដោះគោសម្រាប់អ្នកទឹកនោមផ្អែម គឺពេលព្រឹក និង ពេលថ្ងៃត្រង់។
៤.ប្រភេទផលិតផល
អ្នកជំងឺមុនញ៉ាំទឹកដោះគោ ដំបូងបំផុតត្រូវពិនិត្យមើល និង ស្គាល់ផលិតផលជាមុនសិន តួយ៉ាងទឹកដោះគោនៅលើទីផ្សារមានច្រើនប្រភេទណាស់ ទាមទារយើងត្រូវស្វែងយល់ពីគុណភាព សារធាតុប្រើប្រាស់ជាមួយផលិតផលនោះ។ បើចំពោះទឹកដោះគោស្រស់ ទឹកដោះគោឆៅ និងប្រភេទទឹកដោះគោដែលបានដកជាតិខ្លាញ់ អ្នកជំងឺអាចញ៉ាំបានធម្មតា មិនប៉ះពាល់ដល់សុខភាពនោះទេ។ ប៉ុន្ដែគួរញ៉ាំក្នុងបរិមាណល្មម មិនលើសពី៣០០មិល្លីលីត្រ ក្នុងមួយពេល។
ចំពោះប្រភេទទឹកដោះគោដែលបានកែច្នៃបន្ថែមរសជាតិ អ្នកជំងឺទឹកនោមផ្អែមគួរតែជៀសវាង ឬអាចញ៉ាំបានដែរ ប៉ុន្ដែក្នុងបរិមាណតិច ឬក្នុងករណីដែលអ្នកជំងឺមានបញ្ហាជាតិស្ករថយចុះនៅចន្លោះពី ៦០-៨០ មិលី្លក្រាម/ដេស៊ីលីត្រឈាម ការញ៉ាំនៅពេលនោះ អាចជួយឲ្យជាតិស្ករយើងកើនឡើងវិញបាន។ យ៉ាងណា ការជ្រើសរើសផលិតផលទឹកដោះគោណាមួយមកញ៉ាំ គួរសុំការណែនាំពីគ្រូពេទ្យ គឺជាការល្អប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]