ពិតណាស់ ការពពោះចែកជា៣ផ្នែក ឬ៣ត្រីមាស ហើយនៅក្នុងត្រីមាសទី១ ដែលជារយៈពេល៣ខែដំបូងនៃការពពោះ ទារកក្នុងផ្ទៃចាប់ផ្ដើមលូតលាស់បណ្ដើរៗ និងមានសរីរាង្គស្ទើរតែទាំងអស់។ ជាក់ស្ដែង ការជ្រើសរើសរបបអាហារដ៏សមស្របមានសារៈសំខាន់ណាស់អំឡុងពេលពពោះ ដូច្នេះហើយ ម៉ាក់គួរយល់ដឹងថាអាហារណាដែលគួរ និងមិនគួរញ៉ាំ ដើម្បីសុខុមាលភាពម្ដាយ និងទារកក្នុងផ្ទៃ។ យ៉ាងណាមិញ ផ្លែឈើមួយចំនួននេះ ម៉ាក់មិនគួរញ៉ាំឡើយនៅត្រីមាសទី១។
ផ្លែឈើដែលគួរជៀសវាងនៅត្រីមាសទី១
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ទំពាំងបាយជូរ
ទោះបីជាទំពាំងបាយជូរមានផ្ទុកកម្រិតវីតាមីនA និងCខ្ពស់ក៏ពិតមែន ប៉ុន្តែមានហេតុផលមួយចំនួន ដែលយើងមិនគួរញ៉ាំផ្លែឈើមួយនេះនៅអំឡុងពេលពពោះឡើយ។
- សំបកខាងក្រៅនៃទំពាំងបាយជូរ ដែលសម្បូរទៅដោយសារធាតុResveratrol អាចធ្វើឲ្យស្ត្រីពពោះពុលបាន ដោយសារតែសារធាតុនេះអាចប្រតិកម្មនឹងកម្រិតអ័រម៉ូនដែលអសមាមាត្ររបស់ស្ត្រីពពោះ។
- ថ្នាំសម្លាប់សត្វល្អិតដែលតោងជាប់នឹងផ្លែឈើនេះពិបាកនឹងលាងជម្រះណាស់ ហើយក៏អាចបង្កជាផលវិបាកផ្សេងៗដល់គភ៌ផងដែរ។
- សំបកទំពាំងបាយជូរពិបាករំលាយ ដែលជាលទ្ធផលអាចនាំឲ្យម៉ាក់ប្រឈមនឹងការទល់លាមក។
២. ល្ហុងខ្ចី ឬស្ទើរទុំ
ការញ៉ាំផ្លែល្ហុងខ្ចី ឬស្ទើរទុំដែលសម្បូរទៅដោយជ័រល្ហុង (Latex) អាចជំរុញឲ្យមានការកន្ត្រាក់ស្បូនមុនកាលកំណត់ ដែលអាចនាំឲ្យរលូតកូន ឬកូនកើតមិនគ្រប់ខែ។ មួយវិញទៀត ជ័រល្ហុងក៏អាចបង្កជាបញ្ហាអាលែកហ្ស៊ី។
៣. ផ្លែម្នាស់
ជាមួយគ្នានេះដែរ ផ្លែឈើដ៏ឆ្ងាញ់មួយប្រភេទនេះ ក៏មិនស័ក្ដិសមចំពោះស្ត្រីពពោះដូចគ្នា ពីព្រោះផ្លែម្នាស់ផ្ទុកសារធាតុBromelain ដែលអាចបន្ទន់មាត់ស្បូនជាហេតុនាំឲ្យសម្រាលកូនមុនកំណត់។
៤. អម្ពិល
អម្ពិលជាប្រភពនៃវីតាមីនC ប៉ុន្តែបើយើងញ៉ាំច្រើនជ្រុល អាចធ្វើឲ្យរាងកាយផលិតអ័រម៉ូនProgesteroneកាន់តែតិច ជាហេតុនាំឲ្យរលូតកូន កូនកើតមិនគ្រប់ខែ និងបំផ្លាញកោសិកាគភ៌ថែមទៀតផង។ ហេតុនេះហើយ ម៉ាក់គួរប្រុងប្រយ័ត្នក្នុងការញ៉ាំផ្លែអម្ពិល ជាពិសេសអំឡុងត្រីមាសទី១។
៥. ឪឡឹក
ផ្លែឪឡឹកផ្ដល់គុណប្រយោជន៍យ៉ាងច្រើនដល់រាងកាយ ដោយជួយកម្ចាត់រាល់ជាតិពុល និងរក្សាជាតិទឹកបានល្អ។ ប៉ុន្តែ បើយើងញ៉ាំផ្លែឈើមួយប្រភេទនេះ អំឡុងពេលពពោះ នោះអាចឲ្យកូនប៉ះពាល់ទៅនឹងជាតិពុលដែលមានក្នុងរាងកាយនោះបាន។
៦. ផ្លែប៊ឺរីបង្កក
ទន្ទឹមនឹងនេះដែរ ស្ត្រីពពោះគួរជៀសវាងការញ៉ាំពពួកផ្លែប៊ឺរីកក និងអាហារបង្កកដទៃទៀត ដោយជ្រើសរើសការញ៉ាំផ្លែឈើស្រស់ជំនួសវិញ។ ពពួកផ្លែប៊ឺរី ដូចជាស្រ្តប៊ឺរីនឹងបាត់បង់រសជាតិដើម ក៏ដូចជាសារធាតុចិញ្ចឹមនៅពេលបង្កក ហើយការញ៉ាំផ្លែឈើទាំងនេះ ក៏អាចបណ្ដាលឲ្យពុលទាំងម៉ាក់ និងទារកក្នុងផ្ទៃដោយមិនដឹងខ្លួន។
៧. លម៉ើ
ទោះបីជាលម៉ើផ្ទុកទៅដោយវីតាមីន និងសារធាតុចិញ្ចឹមសំខាន់ៗដទៃទៀត ស្ត្រីពពោះគួរតែជៀសវាងផ្លែឈើប្រភេទនេះ ពីព្រោះថាលម៉ើធ្វើឲ្យសីតុណ្ហភាពរាងកាយកើនឡើង ក៏ដូចជាស្បូនកន្ត្រាក់។ ទោះជាយ៉ាងនេះក្ដី ម៉ាក់គួរញ៉ាំត្រឹមតែ១ផ្លែ ឬ២ផ្លែក្នុងមួយថ្ងៃបានហើយ។
ចំណុចសំខាន់
អំឡុងពេលពពោះក្នុងត្រីមាសទី១ ការជ្រើសរើសរបបអាហារដ៏សមស្របមានសារៈសំខាន់ណាស់ ដើម្បីការអភិវឌ្ឍ និងការលូតលាស់របស់ទារកក្នុងផ្ទៃ។ ដូច្នេះ ម៉ាក់គួរដឹងពីអាហារណាដែលគួរញ៉ាំ និងមិនគួរញ៉ាំ ដើម្បីធានាដល់សុវត្ថិភាពទាំងម្តាយ និងទារកក្នុងផ្ទៃ។ យ៉ាងណាមិញ ផ្លែឈើទាំង៧នេះ ម៉ាក់គួរជៀសវាង ទើបជាការប្រសើរ។
- ទំពាំងបាយជូរ
- ល្ហុងខ្ចី ឬស្ទើរទុំ
- ផ្លែម្នាស់
- អម្ពិល
- ឪឡឹក
- ផ្លែប៊ឺរីបង្កក
- លម៉ើ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]