កម្សាន្ត៖ ដូចដែលបានដឹងស្រាប់ហើយ ជាមួយនឹងកម្មវិធីប្រកួតសម្រស់ Miss Grand International 2022 ដែលបានរៀបចំធ្វើឡើង នៅប្រទេសឥណ្ឌូនេស៊ី កំពុងតែត្រូវបានហ្វេនៗ រួមទាំងទស្សនិកជនជាច្រើន តាមដាន ទៅលើសមត្ថភាព រូបសម្រស់របស់ បេក្ខភាពតំណាងប្រទេសផ្សេងៗដែលបានមកចូលរួមប្រកួត ក៏ដូចជាធ្វើការប៉ាន់ស្មានទៅលើម្ចាស់មកុដ ដែលត្រៀមនឹងទទួលដំណែង ផងដែរ។

ជាក់ស្ដែង នៅរាត្រីថ្ងៃទី ២៥ ខែតុលានេះ វគ្តផ្ដាច់ព្រ័ត្រនៃកម្មវិធីក៏បានឈានមកដល់ ដែលនៅក្នុងនោះ ក៏មានមតិនិងការលើកឡើងចម្រុះគ្នា ជាមួយនឹងម្ចាស់ជ័យលាភីនៅក្នុងយប់នេះ។ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ តាមរយៈទំព័រហ៊្វេសប៊ុក Miss Universe Predictions បានធ្វើការប៉ាន់ស្មានទៅលើបេក្ខភាពលំដាប់ Top5 ទាំង ៥រូប ដែលនៅក្នុងនោះ គឺជារឿងដ៏ភ្ញាក់ផ្អើលខ្លាំងមួយ នៅពេលដែលបានលើកឡើងពី បវរកញ្ញាតំណាងប្រទេសកម្ពុជា ដែលមានសង្ឃឹមថា នឹងអាចឈានចូល និងជាប់ចំណាត់ថ្នាក់ លំដាប់រងទី ៣ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណានេះ នេះគ្រាន់តែជាការសន្និដ្ឋានបណ្ដោះអាសន្ន ដោយយោងទៅតាម ការបង្ហាញសមត្ថភាពរបស់បេក្ខភាពតែប៉ុណ្ណោះ ដូច្នេះបើចង់ជ្រាបច្បាស់ ថាតើបេក្ខភាពតំណាងប្រទេសណា ដែលនឹងអាចដណ្ដើមយកម្កុដការប្រកួត និងចំណាត់ថ្នាក់លំដាប់Top ទាំងនេះ មានតែត្រូវតាមដានជាមួយនឹងលទ្ធផល នៅរាត្រីយប់នេះ៕

ប្រភព៖ Miss Universe Predictions

សូមទស្សនារូបភាពខាងក្រោម៖ 

Miss Grand Cambodia ២០២២ ពេជ្រវត្តី សារ៉ាវឌ្ឍី
Miss Grand Cambodia ២០២២ ពេជ្រវត្តី សារ៉ាវឌ្ឍី
Miss Grand Cambodia ២០២២ ពេជ្រវត្តី សារ៉ាវឌ្ឍី
Miss Grand Cambodia ២០២២ ពេជ្រវត្តី សារ៉ាវឌ្ឍី
Miss Grand Cambodia ២០២២ ពេជ្រវត្តី សារ៉ាវឌ្ឍី
Miss Grand Cambodia ២០២២ ពេជ្រវត្តី សារ៉ាវឌ្ឍី
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]