ហុងកុង៖ សម្រាប់តារាសម្ដែងជើងចាស់ លោក Stephen Chow ត្រូវបានចាត់ទុកថា ជាសិល្បករដ៏មានទេពកោសល្យម្នាក់ នៅក្នុងឧស្សាហកម្មភាពយន្តហុងកុង ព្រមទាំងទទួលបាននូវការគាំទ្រពីទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេស ចាប់តាំងពីបានប្រឡូកនៅក្នុងវិស័យសិល្បៈ អស់ជាច្រើនឆ្នាំ។
យ៉ាងណាមិញ បច្ចុប្បន្ននេះ តារាសម្ដែងរូបនេះ តែងតែត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ធ្វើការលើកឡើងជាបន្តបន្ទាប់អំពីជីវិតរស់នៅរបស់លោក ហើយថ្មីៗនេះ លោក Stephen Chow ក៏ត្រូវបានប្រៀបធៀបពីជីវិតខុសគ្នា ជាមួយនឹងមិត្តរួមជំនាន់សិល្បៈ ដោយបាននិយាយថា ចាប់តាំងពី លោកបានចូលនិវត្តន៍ និងធ្វើការងារពីខាងក្រោយឆាក ដែលក្លាយជាអ្នកដឹកនាំរឿងនោះ ស្ថានភាពរបស់លោក កាន់តែធ្វើឲ្យហ្វេនៗព្រួយបារម្ភ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តាមរយៈប្រភពព័ត៌មាន បានឲ្យដឹងថា តារាប្រុសរូបនេះ បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ នៅពេលដែល រូបលោកត្រូវបានគេរាយការណ៍ថា ជំពាក់បំណុលហូតដល់ ១,៣ ពាន់លានយន់ (ជាង ១៧០លានដុល្លារ) ដោយសារតែកិច្ចព្រមព្រៀង កាលពីប៉ុន្មានឆ្នាំមុន។ ម៉្យាងវិញទៀត នៅក្នុងកិច្ចព្រមព្រៀងនេះ លោក Stephen Chow បានសន្យាថា នឹងបង្កើនប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនដល់ទៅ ១ ពាន់លានយន់ សម្រាប់រយៈពេល ៤ ឆ្នាំចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ បើមិនដូច្នេះទេ លោកនឹងសងប្រាក់ ចេញពីហោប៉ៅផ្ទាល់ខ្លួន ឬទិញភាគហ៊ុនត្រឡប់មកវិញ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]