តៃវ៉ាន់៖ កាលពីថ្មីៗនេះ ខាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានចុះផ្សាយពីអត្ថបទមួយ ទាក់ទងនឹង តារាស្រី Barbie Hsu ដែលបង្កការភ្ញាក់ផ្អើលជាសាធារណៈ ព្រោះចាប់តាំងពីរៀបការស្វាមីថ្មីមក រឿងស្នេហារបស់នាង តែងតែក្លាយជាចំណុចចាប់អារម្មណ៍ ពីសាធារណជន។
នៅក្នុងនោះដែរ ក៏បានបង្ហាញទៀតថា តារាស្រីរូបនេះ ព្រមទាំងប្អូនស្រីរបស់នាង បានទាក់ទាញការចាប់អារម្មណ៍ នៅពេលបង្ហាញខ្លួនក្នុងកម្មវិធីមួយ ខណៈដែល Barbie Hsu បានត្អូញត្អែរពីរឿងរ៉ាវរបស់កូនស្រី។ ជាពិសេស បច្ចុប្បន្ននេះ តារាស្រីរូបនេះ ហាក់មានភាពរវល់ ដោយសារការងារមមាញឹក និងមិនសូវនៅផ្ទះ ហើយទុកកូននៅជាមួយស្វាមី ដូច្នេះហើយ វាជារឿងធម្មតា ក្នុងការមានជម្លោះជាមួយនឹងកូនៗ ទាំងពីរនាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលសំខាន់នោះ បន្ទាប់ពីបានដឹងរឿងរ៉ាវរបស់ Barbie Hsu បានធ្វើឲ្យអ្នកគាំទ្រសន្និដ្ឋានថា តារាស្រីរូបនេះ ពិតជាស្ដាយក្រោយ ដែលប្រញាប់រៀបការជាថ្មី ដោយសារតែកូនស្រី មិនអាចរួមរស់ជាមួយឪពុកចុងបាន ខណៈដែលមនុស្សមួយចំនួនទៀត បានលើកឡើងថា រូបនាងអាចស្ថិតក្រោមសម្ពាធច្រើន នៅក្នុងជីវិតរៀបការថ្មីរបស់ខ្លួន ទើបនាងបានត្អូញត្អែរអំពីបញ្ហានេះ ជាមួយប្អូនស្រីរបស់នាង៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]