តៃវ៉ាន់៖ រូបភាពជាច្រើនសន្លឹករបស់ Ruby Lin ហៅថា​ ព្រះនាង ចៀ​វៃ ដែលជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង គួរឲ្យកត់សម្គាល់ពីសំណាក់មហាជន  ដែលបានលេចមុខក្នុងកម្មវីធី បង្ហាញនៅលើកម្រាលព្រំ។

ទៀតសោត មហាជនបានសង្កេតឃើញថា រ៉ូបវែងដ៏សែនស៊ីវីល័យ វាលខ្នង បញ្ចេញល្វែងក្រោយ ជាមួយរាងស្តើងខ្ពស់ កម្ពស់១៦៧ សង់ទីម៉ែត្រ និងគ្រឿងអលង្ការតុបតែងលំអរដែលតិចតួចបំផុត  បានធ្វើឲ្យរូបនាងកាន់តែលេចធ្លោថែមមួយកម្រិតទៀត ដែលមើលទៅមិនសាកសមនឹង អាយុ៤០ ប្លាយទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបថតប៉ុន្មានសន្លឹកដែលបានបង្ហោះ ក៏ដូចជាចែកចាយលើបណ្តាញសង្គម បានធ្វើឲ្យគួរឲ្យចាប់អារម្មណ៍បំផុតនោះ សម្រស់តារាស្រីរូបនេះ នៅតែក្មេងជាងវ័យ ទោះបីវ័យរបស់នាងកាន់តែជ្រេក៏ពិតមែន ក៏នៅតែទាក់ទាញក្រសែភ្នែករបស់មនុស្សផងទាំងពួងតែម្តង៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

Ruby Lin
Ruby Lin
Ruby Lin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]