ថៃ៖ ទោះបីជាមានកូនដល់ទៅ ៣ នាក់ហើយក៏ដោយ តែសម្រាប់តារាស្រី Chompoo Araya និងស្វាមី នៅតែអាចបង្ហាញពីសកម្មភាពយ៉ាងល្អូកល្អើនជាមួយគ្នាជាច្រើន មិនថាជាពេលវេលាផ្ទាល់ខ្លួន ឬសូម្បីតែការចូលរួមនៅក្នុងកម្មវិធីផ្សេងៗ ផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ គូស្វាមីភរិយាមួយនេះ បានឆ្លៀតឱកាសបើកបង្ហាញឲ្យហ្វេនៗកាន់តែរំជួ.លចិត្ត ជាមួយនឹងការចូលរួមកម្មវិធីជប់លៀងរបស់គូស្នេហ៍ថ្មីថ្មោង របស់តារាស្រី Patricia និង លោក Note Vises ដែលរៀបចំយ៉ាងធំ ពោរពេញដោយភាពកក់ក្ដៅ។ នៅក្នុងនោះ តារាស្រី Chompoo បានបង្អួតពីបរិយាកាសស្នេហា ជាមួយនឹងស្ទីលថត ឱបកៀកកើយគ្នាយ៉ាងស្និទ្ធស្នាល ព្រមទាំងមិនភ្លេចបង្ហាញនូវស្នាមថើបពីស្វាមី ដ៏គួរឲ្យច្រណែន ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទន្ទឹមនឹងទិដ្ឋភាពមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ និងមិត្តភ័ក្តិក្នុងវិស័យសិល្បៈ បានចូលមកបញ្ចេញមតិដើម្បីចំអកប្ដីប្រពន្ធគូនេះ រួមទាំងសរសើរពីសុភមង្គល និងភាពផ្អែមល្ហែម ដែលពួកគេអាចរក្សាបាន ចាប់តាំងពីបានសាងគ្រួសាររហូតមកទល់ពេលនេះ៕
ប្រភព៖ Sanook
សុមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]