ភ្នំពេញ៖ ពិតណាស់ សម្រាប់ លោកគ្រូពេទ្យសង្ហា ស៊ឹម ច័ន្ទពន្លឺ មហាជនប្រាកដជាបានស្គាល់រួចមកហើយ ដែលលោកគឺជាបេក្ខជនដែលស្ថិតក្នុងចំណោមកំពូលទាំង៤ កាលពីប្រលងកម្មវិធី ចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol។

យ៉ាងណាមិញ ក្រៅពីអាជីពជាអ្នកចម្រៀង ស៊ឹម ច័ន្ទពន្លឺ ថែមទាំងជាគ្រូពេទ្យរូបសង្ហា សម្បូរមន្តស្នេហ៍ ឲ្យហ្វេនៗលង់ដកចិត្តមិនរួចទៀតផង។ លើសពីនេះទៅទៀត លោកគ្រូពេទ្យសង្ហា ស៊ឹម ច័ន្ទពន្លឺ ថែមទាំងពូកែក្នុងការរៀបចំខ្លួនបានយ៉ាង ទាក់ទាញសឹងតែគ្រប់ពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ មួយរយៈក្រោយនេះ គេសង្គេតឃើញថា ពន្លឺ ហាក់មមាញឹក និងការងារសិល្បៈខ្លាំងមែនទែន  ពោលគឺមានការមានការប្រគុំតន្ត្រី តែងតែមានវត្តមានរូបលោកស្ទើរទាំងតាមខេត្ត និងក្រុងផងដែរ។ បន្ថែមពីនេះទៀត ថ្មីៗនេះ ពន្លឺ ថែមទាំងទទួលថតសម្អាង បង្អួតរាងដ៏សង្ហារបស់ខ្លួនឲ្យអ្នកគាំទ្រកាន់តែលង់ថែមទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ ក្នុងកំឡុងពេល ថត លោកបែរជាត្រូវទស្សនិកជន លួចសរសើរគ្រប់គ្នាថាជាសុភាពបុរសពិតៗ ខណៈដែល ថតជាមួយតួស្រី ពន្លឺ មិនហ៊ានសូម្បីយកដៃអោបចង្កេះខាងស្រីឡើយ បើទោះបីជាការសម្ដែងយ៉ាងណាក្តី ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ស៊ឹម ច័ន្ទពន្លឺ
ស៊ឹម ច័ន្ទពន្លឺ
ស៊ឹម ច័ន្ទពន្លឺ
ស៊ឹម ច័ន្ទពន្លឺ
ស៊ឹម ច័ន្ទពន្លឺ និងតួស្រី ថតសម្អាង
@leakdrama

ដៃបុរសពិត😹មើលពីក្រោយ😂😂

♬ original sound - Mrr Lodii - Mrr Lodii Official - ឡូឌី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]