ឥណ្ឌូនេស៊ី៖ កាលពីយប់ថ្ងៃទី ២៥ ខែតុលា កន្លងទៅនេះ ការប្រកួតផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Grand International ២០២២ ក៏បានប្រព្រឹត្តទៅយ៉ាងរលូន ដែលក្រោយ​ពីរង់ចាំ​អស់​រយៈពេល​ជា​យូរ ក៏បានរកឃើញម្ចាស់មកុដ ដែលជាបវរកញ្ញាតំណាងប្រទេសប្រេស៊ីល។

ក្នុងនោះដែរ បវរកញ្ញារូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា Isabella Menin ដែលនៅក្នុងការប្រកួតនាពេលថ្មីៗនេះ រូបនាងក៏ត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ក៏ដូចជា ទទួលបានការចាប់អារម្មណ៍ ជាពិសេសទាក់ទងនឹងភាពស្រស់ស្អាតរបស់នាង តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត គេ​សង្កេត​ឃើញ​ថា ​បវរកញ្ញាតំណាងប្រទេសប្រេស៊ីល ដែលដណ្ដើមបានជ័យលាភី​ ពិតជាមាន​រូប​សម្រស់​ស្រស់​ស្អាត ​គួរ​ឱ្យ​ទាក់​ទាញ ដែលមាន​ឈាម​ជ័រកូនកាត់ សញ្ជាតិ​ប្រេស៊ីល និង​អ៊ីតាលី​ ព្រមជាមួយនឹងមុខមាត់លេចធ្លោ ភ្នែក​ធំ​ដូច​តុក្កតា និងមានកម្ពស់ ១,៧៨ ម៉ែត្រ ដែលជាគុណសម្បត្តិមួយ នៃភាពស្រស់ស្អាតផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Miss Grand International ២០២២
Miss Grand International ២០២២
Miss Grand International ២០២២
Miss Grand International ២០២២
Miss Grand International ២០២២
Miss Grand International ២០២២
Miss Grand International ២០២២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]