ឥណ្ឌូនេស៊ី៖ សម្រាប់កម្មវិធី Miss Grand International ២០២២ ដែលបានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងលទ្ធផល ម្ចាស់គ្រងមកុដ ដែលជាបវរកញ្ញាតំណាងប្រទេសប្រេស៊ីល នាង Isabella Menin ពិតជាធ្វើឲ្យមហាជនជាច្រើនពេញចិត្ត ទៅលើសមត្ថភាព និងរូបសម្រស់ ដែលសាកសមទៅនឹងតំណែងមួយនេះ។
យ៉ាងណាមិញ បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ ស្រាប់តែមានរឿងដ៏គួរឲ្យយកចិត្តទុកដាក់ពីបណ្ដាហ្វេនៗ ខណៈដែល បវរកញ្ញាតំណាងប្រទេសវៀតណាម នាង Doan Thien An បានជាប់ត្រឹម នៅក្នុងវគ្គផ្តាច់ព្រ័ត្រកំពូលទាំង ២០ ដោយនាងបានចូលដោយផ្ទាល់ ពីការឈ្នះ ការបោះឆ្នោត។ តែទោះជាយ៉ាងណា បវរកញ្ញារូបនេះ មិនបានចូលទៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០ ដែលធ្វើឱ្យនាង ហាក់ដូចជាខកចិត្តយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តាមរយៈបណ្ដាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីសកម្មភាព ដែលរូបនាង បានទៅឱប នាង Thuy Tien ដែលជាម្ចាស់មកុដ Miss Grand កាលពីឆ្នាំមុន លាយឡំនឹងទឹកភ្នែក នៅខាងក្រោយឆាកនៃកម្មវិធីមួយនេះ។ លើសពីនេះ នៅក្នុងនោះ នាង Thien An បាននិយាយថា នាងមិនអាចជឿលទ្ធផលនេះទេ ខណៈដែលនាង Thuy Tien បានលើកទឹកចិត្ត ឲ្យស្នាមញញឹម នៅពេលដែលឡើងលើឆាកប្រកួត ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]