ថៃ៖ សម្រាប់ Engfa Waraha ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​បវរកញ្ញាមួយរូប ដែល​មាន​សមត្ថភាព​គ្រប់​ជ្រុង​ជ្រោយ​ទាំង​សម្រស់ គំនិត អាកប្បកិរិយា ដែលជាភាពទាក់ទាញមួយ អាច​នាំ​នាង​ឱ្យ​ទទួល​បាន​ជោគជ័យ និង​អាច​ដណ្តើម​ជ័យលាភីលំដាប់រងទី១ ក្នុងកម្មវិធីប្រកួត Miss Grand International ២០២២។

ដោយសារតែបែបនេះហើយ បវរកញ្ញារូបនេះ ក៏ត្រូវបានមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍នឹងចង់ដឹងពីប្រវត្តិតស៊ូរបស់នាង ដោយនៅក្នុងនោះ Engfa ត្រូវបានគេដឹងថា នាងបានកើតក្នុងគ្រួសារតន្ត្រី ដែលឪពុករបស់នាងគឺជាអ្នកលេងក្តារចុច ហើយម្តាយ ជាអ្នកចម្រៀងប្រចាំប្រទេស ដូច្នេះ​ហើយ ទើប​នាង​ទទួល​បានការបង្រៀន​ក្នុង​ការ​ច្រៀង ​ពី​ឪពុក​ម្ដាយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ Engfa បាន​ធ្វើ​អាជីព​ជា​ច្រើន​ ជាពិសេស ជាមួយនឹង​ការ​ប្រលងចម្រៀង​ តាំង​ពីវ័យ​ក្មេង​មក​។ ជាពិសេស រូបនាងត្រូវបានមហាជនស្គាល់ច្រើន តាមរយៈការចូលរួមក្នុងកម្មវិធីប្រលង The Voice Thailand ២០១៨ ផងដែរ។

លើសពីនេះ កាលពីឆ្នាំ ២០២០ កន្លងទៅនេះ Engfa ធ្លាប់បានចូលប្រលងក្នុងកម្មវិធី Miss Grand Suphanburi ប៉ុន្តែនៅទីបំផុត នាងក៏បានដកខ្លួនចេញ និង​បាន​វិល​មក​កាន់​ការ​ប្រកួត​ម្ដង​ទៀត ដោយនៅទីបំផុត​ នាងក៏អាច​ឈ្នះ​មកុដ ព្រមទាំង​ត្រូវ​បាន​គេ​ហៅរូបនាង ​ថា​ជា​បេក្ខនារី​​កំពូល​នៃ​កម្មវិធី Miss Grand Thailand ២០២២ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Miss Grand Thailand 2022
Miss Grand Thailand 2022
Miss Grand Thailand 2022
Miss Grand Thailand 2022
Miss Grand Thailand 2022
Miss Grand Thailand 2022
Miss Grand Thailand 2022

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]