ភ្នំពេញ៖ សប្បាយហួសនៅថ្ងៃប្រគំតន្ត្រីរបស់ Pleng #iGoPleng 2.0 កាលពីថ្ងៃទី 22 តុលា 2022 នៅ OCIC ស្រែកសប្បាយអស់ទាស់ជាមួយការសម្តែងយ៉ាងអស្ចារ្យពីតារាសម្តែងល្បីៗ មិនត្រឹមតែប៉ុណ្ណោះមានការចូលរួមពីភ្ញៀវកិតិ្តយស អ្នកបង្កើតមាតិនានា និង Gamer ល្បីឈ្មោះដូចជា៖ ក្រុម VEESA - The Creator (Jennie ,Veasna ,Sopheareach, Bola, Jasmine, MPJ) អ្នកបង្កើតមាតិការល្បីៗ (Kim Khemra,Kimhong ,Chris Dyna ,Allan, Zamba Tak, Kanhana Sek ,Ang Socheata ,Kim Rachny, Mak Chhunly), និង ក្រុម Burn x Flash , Impunity Cambodia រួមជាមួយ Gamer ល្បីៗដូចជា Seaneang ,Mengly ហើយក៏មានវត្តមានពីតួសម្តែង 3 រូបទៀតក្នុងវីដេអូពាណិជ្ជកម្មថ្មីរបស់ Pleng រួមមាន David, Athika, និង Maneat រួមជាមួយវត្តមាន តារាកិត្តិយសជាច្រើនរូបទៀតផងដែរ។
![](https://s9.kh1.co/de/de59eaa63de2f5600324890e7cc408c6f5cb1c51.jpg)
![](https://s9.kh1.co/70/70bc940e4b17909a0eb41e4d13f4aa328b78aa0b.jpg)
ហើយអ្វីដែលរឹតតែធ្វើឱ្យទស្សនិកជនពេញចិត្តនិងរំភើបនោះ គឺការឃើញការរៀបចំឆាក និងការសម្ដែងដ៏ល្អឥតខ្ជោះពីតារាចម្រៀងល្បីៗដូចជា៖ ឱក សុគន្ធកញ្ញា , G-Devith ,ស៊ូលី ផេង, 4T5 ,ម៉ម ពេជ្ជរិទ្ធ ,តី, HENG , La Cima Cartel និងឌីជេអន្តរជាតិ 22 Bullets។ ដោយការប្រគំតន្រ្តីនេះមានចូលរួមទស្សនាពីទស្សនិកជនច្រើនជាង1ម៉ឺន3ពាន់នាក់ទាំងផ្ទាល់ និងតាមការឡាយលើផេក Pleng ហើយបន្ទាប់ពីការ Live ចប់ចំនួនអ្នកទស្សនាបានកើនឡើងរហូតដល់ច្រើនជាង1លាននាក់។
![](https://s9.kh1.co/19/194ac41564ce9be69c500a7ce724d427376c56a9.jpg)
![](https://s9.kh1.co/15/1580a8e405c09426e475c11fbdfa1d609a8b8391.jpg)
![](https://s9.kh1.co/a8/a82b6681b5ee902af8fb1187ff9fbcdd66c60baf.jpg)
គួរបញ្ជាក់ផងដែរថា កម្មវិធីការប្រគំតន្ត្រី #iGoPleng2.០ នេះ គឺធ្វើឡើងដើម្បីសម្ពោធមុខមាត់ថ្មីរបស់កម្មវិធីស្តាប់ចម្រៀង Pleng ដែលនឹងត្រូវដាក់អោយអ្នកគាំទ្រទាំងអស់ប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។
កម្រងរូបភាពបន្ថែមពីហ្វេសបុកផ្លូវការរបស់ Pleng: https://www.facebook.com/PlengBySmart
ហើយបើចង់ឲ្យ Pleng មានកម្មវិធីប្រគំតន្ត្រីធំៗដូចនេះទៀត កុំភ្លេចចូលរួមស្តាប់ Pleng ទាំងអស់គ្នាណា!
![](https://s9.kh1.co/cc/cc26a2305ef237bd68a9f720254510cfb8fbcf3d.jpg)
![](https://s9.kh1.co/8f/8fcaf913e30ae66195aa7364059e2c7d47dc6943.jpg)
![](https://s9.kh1.co/85/850a754c6e9c49e2112068e62752de35d995720c.jpg)
![](https://s9.kh1.co/4f/4fe5efe88d641ebc6f2535b5a770d0f2951401e9.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]