កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៤ ខែតុលា Lisa សមាជិកក្រុម BLACKPINK បានចែករំលែករូបថតថ្មីនៅលើ Instagram របស់នាង ដែលមើលទៅនាងពិតជាលេចធ្លោ ក្នុងស្ទីលដ៏អស្ចារ្យ នាងបានពាក់ខ្សែកពេជ្រតម្លៃ ៤៣០លានវ៉ុន ឬប្រហែល៣០ម៉ឺនដុល្លារ។
Lisa បានពាក់ខ្សែកនេះ ពេលចូលរួមក្នុងកម្មវិធី BVLGARI Avrora Awards ដែលប្រារព្ធឡើងនៅទីក្រុង Gwangjin-gu ទីក្រុងសេអ៊ូល កាលពីថ្ងៃទី ១៨ ខែតុលា។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់កិត្តិយស តារាល្បីលំដាប់ប្រទេស មួយចំនួនតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរ Lisa គឺជាសិល្បករ K-pop ដំបូងគេដែលត្រូវបានជ្រើសរើសជាឯកអគ្គរដ្ឋទូតសកលរបស់ BVLGARI ក្នុងឆ្នាំ ២០២០ ហេតុដូច្នេះ វាមិនសង្ស័យ ចំពោះការសម្តែងដ៏អង់អាច និងពិសេសរបស់ LISA និងរូបភាពដ៏ទំនើប និងទាន់សម័យរបស់នាងជារូបតំណាងម៉ូដដែលសមនឹងអត្តសញ្ញាណម៉ាកនេះបានយ៉ាងល្អ៕
ប្រភព៖ allkpop
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]