រាជធានីភ្នំពេញ ៖ ជឿជាក់ថាអ្នកតាមដានវិស័យបវរកញ្ញា ប្រាកដជាជ្រាបច្បាស់រួចមកហើយថា កញ្ញា លីវ ជីលី Miss Grand Cambodia 2020 ជាស្ត្រីដំបូងគេដែលបំបែកកំណត់ត្រា មិនធ្លាប់មានរបស់កម្ពុជា ឈានដល់វគ្គកំពូលទាំង២០ ក្នុងការប្រកួតសម្រស់ថ្នាក់អន្តរជាតិ Miss Grand International 2020។
យ៉ាងណាមិញ បើគិតតាំងពីជំនាន់របស់កញ្ញា លីវ ជីលី រហូតមកដល់រដូវកាលប្រកួត ដែលទើបនឹងបញ្ចប់ថ្មីៗនេះគឺ ៣ជំនាន់ហើយ ចំណែកឯលទ្ធផលវិញ កាន់តែប្រសើរឡើងៗគួរឲ្យកត់សម្គាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ បវរកញ្ញា ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021 បានឈានដល់វគ្គកំពូលទាំង១០ ជាអ្នកបំបែកកំណត់ត្រាបន្ទាប់ពីរាមច្បង កញ្ញា លីវ ជីលី ជាងនេះទៅទៀត ងាកមកមើលឆ្នាំ២០២២នេះវិញ លទ្ធផលរឹតតែគាប់ចិត្ត ដោយ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទទួលជ័យលាភីលំដាប់រងទី៥ ជាសមិទ្ធិផលកាន់តែល្អជាងឆ្នាំមុនៗ ដែលនេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ សមត្ថភាពបវរកញ្ញាតំណាងកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែពិសេស អាចប្រកួតនឹងបវរកញ្ញាតំណាងប្រទេស ឯទៀតយ៉ាងរលូន។
ដូច្នេះហើយ ទើបអ្នកគាំទ្រវិស័យបវរកញ្ញានៅក្នុងស្រុក កាន់តែដាក់ការរំពឹងទុក មិនយូរមិនឆាប់ឡើយ បវរកញ្ញាកម្ពុជាជំនាន់ក្រោយ ប្រាកដជាមានលទ្ធភាពទទួលបានមកុដក្នុងថ្ងៃណាមួយមិនខាន ព្រោះលទ្ធភាព៣ឆ្នាំចុងក្រោយនេះ កាន់តែល្អទៅៗ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]