រាជធានីភ្នំពេញ ៖ ទោះបីមិនសូវទទួលការចាប់អារម្មណ៍ កាលពីបើកឆាកប្រកួតដំបូងៗក្តី តែពេលនេះ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើឲ្យមហាជនបែរមកគាំទ្រ និងសាទរយ៉ាងពេញទំហឹង ចំពោះលទ្ធផលជាទីគាប់ចិត្ត កាលពីយប់មិញ ធ្វើឲ្យកម្ពុជាអាច ឈរនៅក្នុងលំដាប់រងទី៥ មិនធ្លាប់មានពីមុនមក។

គ្រាន់តែប្រកាសលទ្ធផលដូច្នេះភ្លាម ហ្វេនៗរបស់តារាស្រីរូបនេះ អះអាងថា ដឹងច្បាស់តាំងពីដើមមក ព្រោះតាំងពីប្រឡងជាប់ជាតំណាងកម្ពុជា រូបនាងប្រឹងខ្លាំង ទាំំងការបង្វឹកភាសា ការហាត់ដើរ គឺប្រុងប្រៀបសម្រាប់ការប្រកួតនេះអស់ទៅហើយ ទើបធ្វើឲ្យរូបនាងមានទំនុកចិត្ត ភាពក្លាហាន រហូតធ្វើឲ្យអ្នកគាំទ្រនៃការប្រកួត Miss Grand International 2022 ចាប់អារម្មណ៍នឹងរូបនាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹងនឹងអត្តចរឹតគួរឲ្យស្រឡាញ់ រួសរាយ ចេះបត់បែន ស្លូតបូត និងចេះជួយយកអាសារអ្នកដទៃហើយនោះ បវរកញ្ញារូបនេះ ក៏មានសម្រស់ទាក់ទាញមិនធម្មតា ទើបធ្វើឲ្យរូបនាងអាចទទួលបានជ័យលាភីល្អមួយនេះ ជាពិសេស ស្អាតដោយគ្មានកែកុនសូម្បីបន្តិច ព្រោះតារាស្រីរូបនេះ ស្អាតពីកំណើតស្រាប់ ដោយថ្មីៗនេះ បែកធ្លាយរូបភាពនៅក្មេងរបស់កញ្ញា មុខមាត់គួរឲ្យក្នាញ់ ឃើញហើយនរណាៗក៏សរសើរមិនផុតពីមាត់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
  បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
  បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
  បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
  បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
  បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
  បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
  បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 
  បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]