បរទេស៖ ថ្មីៗនេះ យោងតាមរយៈ ការប្រកាសជាផ្លូវការរបស់ទស្សនាវដ្ដី Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់ តារាប្រុស លោក Kanye West គឺមានត្រឹមតែប្រហែលខ្ទង់ ៤០០ លានដុល្លារតែប៉ុណ្ណោះ។
ម៉្យាងវិញទៀត នេះគឺជា ការថយចុះយ៉ាងខ្លាំងពីទ្រព្យសម្បត្តិសុទ្ធ របស់តារាប្រុសរូបនេះ បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំមុន ដែលត្រូវបានកំណត់ថា មានចំនួនរហូតដល់ទៅ ១,៣ ពាន់លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានធ្វើឲ្យ លោក Kanye West បានបាត់បង់តំណែងជាមហាសេដ្ឋីរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ យោងតាមប្រភព TMZ បានបង្ហាញ ពីសេចក្តីថ្លែងការណ៍ប្រឆាំងនឹងពួកយូដា របស់តារារ៉េបរូបនេះ ដែលជាមូលហេតុមួយ បានធ្វើឲ្យម៉ាកយីហោមួយចំនួន សម្រេចចិត្តលុបចោលកិច្ចសហប្រតិបត្តិការរបស់ពួកគេ ជាមួយនឹងតារាប្រុសរូបនេះ រហូតដល់មានក្រុមហ៊ុនមួយ បានលើកឡើងថា ការអត្ថាធិប្បាយ និងសកម្មភាពថ្មីៗរបស់ លោក Kanye គឺមិនអាចទទួលយកបានទេ ដែលវាគឺជាការស្អ.ប់ខ្ពើ.ម គ្រោះ.ថ្នា.ក់ ព្រមទាំងបំពា.នលើតម្លៃរបស់ក្រុមហ៊ុន៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]