កូរ៉េខាងត្បូង៖ ជាការពិតណាស់ បើទោះបីជា មានពាក្យចចាមអារ៉ាមមិនពិត លើកឡើងពីរឿងប្រេះឆា ទាក់ទងនឹងជីវិតឯកជនរបស់តារាស្រី Kim Tae Hee និងស្វាមីរបស់នាងក៏ដោយ តែរូបនាង នៅតែបង្ហាញ ពីភាពសប្បាយរីករាយ ជាមួយនឹងមិត្តរួមការងាររបស់ខ្លួន ផងដែរ។
អ្វីដែលសំខាន់នោះគឺ កាលពីថ្មីៗនេះ តារាស្រី Kim Tae Hee បានមកធ្វើពិធីខួបកំណើតឲ្យមិត្តរបស់ខ្លួន Kim Mi Kyung យ៉ាងរីករាយ ដោយនៅក្នុងរូបថតដែលថតបាន ពីការជួបជុំគ្នានេះ បានបង្ហាញឲ្យឃើញពីការតុបតែងខ្លួនយ៉ាងស្រស់ស្អាតរបស់ Kim Tae Hee ក្នុងឈុតខោអាវខ្មៅ ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តារាស្រីរូបនេះ ក៏មិនបានតុបតែង ឬផាត់មុខអ្វីច្រើនទេ ប៉ុន្តែរូបនាង នៅតែបានបង្ហាញពីមុខមាត់ផូរផង់ ស្បែកសភ្លឺថ្លា ក្នុងវ័យ ៤២ ឆ្នាំ រហូតធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាមានភាពភ្ញាក់ផ្អើល ពេលដែលបានឃើញមុខមាត់ពិត របស់ម្ដាយកូន២រូបនេះ ជាមួយនឹងការរក្សាបាននូវ ភាពស្រស់ស្អាតរបស់នាងបានយ៉ាងល្អ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]