ភ្នំពេញ៖ ក្រុមហ៊ុនស្រាវជ្រាវ និងផលិតឱសថបារាំង Bailly Creat ដែលជាក្រុមហ៊ុនមួយបានចែកចាយផលិតផលរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជិត ៤ ទស្សវត្សមកហើយ កំពុងតែពង្រីកចំណែកទីផ្សាររបស់ខ្លួនជាមួយនិងការដាក់បង្ហាញឱសថរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ។

នៅថ្ងៃពុធ ទី ២៦ ខែតុលា ក្រុមហ៊ុននឹងប្រកាសពីការដាក់បញ្ចេញថ្នាំប្រភេទ Ibuprofen, Desloratadine និង Amoxicillin + Clavunic acid តាមរយៈដៃគូតំណាងចែកចាយរបស់ខ្លួនគឺក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មថែទាំសុខភាពដ៏ធំបំផុតមួយនៅអាស៊ី។
លោក ផាទ្រីក ឆយ (Patrick Choay) អគ្គនាយកប្រតិបត្តិនៃ PCSA Group ដែលកាន់កាប់ក្រុមហ៊ុនឱសថ Bailly Creat តាំងពីឆ្នាំ ១៩៩៦ នឹងអញ្ញើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ផោធផលិតផលថ្មីរបស់ក្រុមហ៊ុន និងចាប់ផ្ដើមអនុវត្តលើគំនិតផ្ដួចផ្ដើមបរិច្ចាគឱសថរបស់ខ្លួនផងដែរ។ ក្រុមហ៊ុននឹងបរិច្ចាគថ្នាំមួយចំនួនរបស់ខ្លួនដល់កាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងចូលរួមចំណែកដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាដើម្បីបំពេញតម្រូវការផ្នែកវេជ្ជសាស្ត្រ។

ថ្លែងក្នុងពិធីសម្ពោធ លោក ផាទ្រីក ឆយ បានគូសបញ្ជាក់ថា៖
លោកបានគូសបញ្ជាក់ទៀតថា៖

ក្រុមហ៊ុន Patric CHOAY គ្រុបជាក្រុមហ៊ុនឱសថបារាំងឯករាជ្យមួយហើយក៏មានបុត្រសម្ព័ន្ធជាច្រើនដូចជា មន្ទីរពិសោធន៍ CCD ដែលធ្វើការយ៉ាងស្និទ្ធលើសុខភាពស្ត្រីអស់រយៈពេល ៥០ឆ្នាំ មន្ទីរពិសោធន៍ Goménol ដែលផលិត និងបង្កើតគ្រឿងសម្អាង និងអាហារបំប៉ន និងក្រុមហ៊ុន Prodimed ដែលរចនា និងផលិតឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍វះកាត់ និងកងដៃស្បូនពន្យារកំណើត។ ជាមួយនឹងកម្លាំងការងារដ៏រឹងមាំនៃនិយោជិតជាង៣០០នាក់ ក្រុមហ៊ុននេះនឹងបន្តផ្សព្វផ្សាយឱសថរបស់ខ្លួនយ៉ាងសកម្មនៅទូទាំងពិភពលោក។
មន្ទីរពិសោធន៍ Bailly បានចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩០១ និងមន្ទីរពិសោធន៍ Creat បើកដំណើការនៅឆ្នាំ ១៩៧២។
ការបញ្ចូលគ្នារវាងមន្ទីរពិសោធន៍ Bailly និងមន្ទីរពិសោធន៍ Creatត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០០២។
ក្រុមហ៊ុនឱសថ Bailly Creatត្រូវបានគេទទួលស្គាល់លើជំនាញក្នុងការផ្សំរូបមន្ដបង្កើត និងផលិតនូវថ្នាំគ្រាប់ និងអាហារបំប៉ន ។
ដោយផ្អែកលើកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏រឹងមាំ ក្រុមហ៊ុនឱសថ Bailly Creatផលិត និងចែកចាយនូវផលិតផលទូទៅរបស់ខ្លួនទៅកាន់ជាង ៣០ប្រទេស។
នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងធ្វើទីផ្សារដាក់បង្ហាញនូវឱសថជាច្រើនប្រភេទ ដែលស្របតាមស្តង់ដារគុណភាពអឺរ៉ុប។ ឱសថទាំងនេះមានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជឿជាក់ថា វាជាពេលវេលាដ៏សមរម្យមួយក្នុងការតបស្នង តាមរយៈគំនិតផ្តួចផ្តើមនៃការផ្តល់ជំនួយជាឱសថដែលមានគុណភាព និងត្រូវបានបញ្ជាក់ដោយវិទ្យាសាស្រ្តដែលនឹងជួយប្រជាជនកម្ពុជាជាច្រើនក្នុងការព្យាបាលជំងឺរបស់ខ្លួន។


សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
Two Way Public Relations
យូនីត FO-1711 (ជាន់ទី 17),
Flatiron ដោយ Meridian Bldg,
ផ្លូវ ១០២, ភ្នំពេញស៊ីធីសេនធ័រ
ភូមិ១
សង្កាត់ស្រះចក ខណ្ឌដូនពេញ
ភ្នំពេញ
ប្រទេសកម្ពុជា
ទូរស័ព្ទលេខ ០២៣
២៣៨ ៨៧៧
[email protected]
www.twowaypr.com
អំពី Bailly Creat
ជាមួយចំណេះដឹង និងជំនាញនៃមន្ទីរពិសោធន៍ធំៗទាំងពីរដែលមានដើមកំណើតពីមន្ទីរពិសោធន៍ Bailly Creatដែលជាមន្ទីរពិសោធន៍បារាំងដ៏ចំណាស់ជាងគេមួយ។ ក្រុមហ៊ុនត្រូវបានគេទទួលស្គាល់ដោយសារចំណេះដឹងក្នុងការផ្សំរូបមន្ដនៃផលិតផលថ្នាំលេបគ្រាប់ និងអាហារបំប៉ន និងជាអ្នកឯកទេសខាងផលិតផលឱសថ និងអាហារបំប៉ន។ ក្រុមហ៊ុន Bailly-Creat ផលិត និងចែកចាយផលិតផលទូទៅរបស់ខ្លួនជាង៣០ប្រទេសនៅទូទាំងពិភពលោក។
អំពី Zuellig Pharma
Zuellig Pharma គឺជា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មថែទាំសុខភាពដ៏ធំមួយ នៅអាស៊ី។ គោលបំណងរបស់យើងគឺធ្វើឱ្យការថែទាំសុខភាពកាន់តែមានភាពទូលំទូលាយ។ យើងផ្តល់ជូននូវការចែកចាយឪសថលំដាប់ពិភពលោក និងសេវាកម្មឌីជីថល និងពាណិជ្ជកម្ម ដើម្បីគាំទ្រតម្រូវការថែទាំសុខភាពដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងតាំងពីរាប់រយឆ្នាំមុន និងបានរីកចម្រើនប្រែក្លាយជាអាជីវកម្មមានតម្លៃជាង១៥ ពាន់លានដុល្លារអាមេរិក គ្របដណ្តប់ទីផ្សារចំនួន ១៣ និងមានបុគ្គលិកជាង ១៣ ០០០។ ក្រុមការងាររបស់យើងបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្ដចំនួន៣៥០ ០០០ និងធ្វើការជាមួយអតិថិជនជាង ៥០០ រួមទាំងក្រុមហ៊ុនឱសថកំពូលទាំង ២០ នៅលើពិភពលោក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]