ថៃ៖ រយៈពេលជាង ២ ខែមកហើយ ចាប់តាំងពីតារាសម្តែងស្រី Pinky Savika ស្ថិតនៅក្នុងព.ន្ធ.នាគា.រ ដោយសារតែករណី FOREX-3D។ ជាពិសេស តារាស្រីរូបនេះ ថែមទាំងត្រូវបានគេបង្ហាញពី ស្ថានភាពហិរញ្ញវត្ថុ ជាបន្តបន្ទាប់ ជាមួយនឹងជីវិតរស់នៅ ដែលត្រូវនៅក្នុងផ្ទះចាស់ ទៀតផង។
យ៉ាងណាមិញ កាលពីថ្មីៗនេះ ស្រាប់តែមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ បានធ្វើឱ្យមនុស្សជាច្រើនតាមដានសាជាថ្មី នៅពេលដែលគណនី Instagram របស់ តារាស្រី Pinky មានសកម្មភាពម្ដងទៀត ដោយបានបង្ហោះរូបថតផ្សព្វផ្សាយសម្រាប់ការងារចុងក្រោយនាង នៅក្នុងរឿង «Lai Kinaree» ដែលជារឿងកំពុងតែចាក់ផ្សាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ នៅពេលដែលអាចទៅលើខ្លឹមសារឲ្យលម្អិតនោះ ទើបបានដឹងថា ការបង្ហាញនេះ គឺជាការបង្ហោះចេញពី Admin មិនមែនជា តារាស្រី Pinky នោះទេ។ តែទោះជាយ៉ាងណា តាមរយៈនេះ មនុស្សម្នានៅក្នុងវិស័យសិល្បៈបានប្រមូលផ្តុំបញ្ចេញមតិ ផ្ញើការលើកទឹកចិត្តជាស្ទីកគ័ររូបបេះដូង និងបង្ហាញពីការព្រួយបារម្ភ ក៏ដូចជា នឹករឮកពីស្នាដៃមុនៗរបស់នាង ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]