ភ្នំពេញ៖ ពិតជានិស្ស័យមែន ដែលសីម៉ា និង imma(អ៊ីម៉ា) ទូតសុច្ឆន្ទៈទាំងពីររូប របស់ vivo បានមកសហការ ក្នុងការថតរូបជាមួយគ្នានាពេលរាត្រី ជាមួយកាមេរ៉ាលើស្មាតហ្វូន V25 series។ ក្រុមហ៊ុន vivo តែងតែនាំយកនូវអ្វីដែលថ្មីៗ មានគុណតម្លៃ និងល្បីល្បាញជាសកលដើម្បីឲ្យស័ក្តិសម ជាមួយនឹងតម្លៃព្រមទាំងគុណភាព នៃ V25 series ក៏ដូចទៅទូតសុច្ឆន្ទៈរបស់ vivo ផងដែរ។

តាមរយៈការសាកសួររបស់អ្នកសាព័ត៌មាននូវចំណាប់អារម្មណ៍ កញ្ញា តន់ ចន្ទសីម៉ា មានអារម្មណ៍ភ្ជាក់ផ្អើលជាខ្លាំងពេលបានសហការគ្នាលក្ខណៈ Digital បែបនេះ ព្រោះថានៅប្រទេសកម្ពុជាគឺពុំធ្លាប់មានវត្តមាននូវបច្ចេកវិទ្យាបែបនេះកើតឡើងទេ តែពេលនេះក្រុមហ៊ុន vivo បានធ្វើការសហការ ជាមួយក្រុមហ៊ុន ModelingCafe ក្នុងការផលិតចេញវីដេអូ និងរូបភាព ដែលវាគឺជាបទពិសោធន៍ថ្មីមួយ ក្នុងការសហការជាមួយនឹង imma ក្នុងការតំណាងឲ្យស្មាតហ្វូន V25 series និងជាភាពអស្ចារ្យ លើប្រព័ន្វផ្សព្វផ្សាយលើឆាកអន្តរជាតិផងដែរ។
កញ្ញា តន់ ចន្ទសីម៉ា បានបង្ហាញទៀតក្នុងវីដេអូរបស់ imma ( https://fb.watch/gjjrcN95F5/ ) គាត់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីមករកនាងខ្ញុំ ព្រមទាំងតារាតំណាងប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន៖ វៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី ដែលនៅក្នុងដំណើរកំសាន្តរបស់គាត់ តែងតែរក្សាទុកនូវអនុស្សាវរីយ៍ ជារូបភាពពេលរាត្រីដ៏អស្ចារ្យ តាមរយៈការប្រើប្រាស់កាមេរ៉ារបស់ស្មាតហ្វូន V25 series។

កញ្ញាបានបន្ថែមទៀតថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]