ចិន៖ កាលពីថ្មីៗនេះ តារាស្រី Angelababy បានបង្ហាញពីអារម្មណ៍របស់ខ្លួន ក្នុងកម្មវិធីទូរទស្សន៍មួយ ដែលកំពុងតែទាក់ទាញអ្នកទស្សនាយ៉ាងច្រើន ដោយសារតែការលាតត្រដាង អំពីស្នេហា និងជីវិតអាពាហ៍ពិពាហ៍របស់នាងកាលពីមុន។

តាមរយៈនោះដែរ តារាស្រី Angelababy បាននិយាយថា​ នៅពេលដែល​ស្រលាញ់​គ្នា គឺពិតជាមានទំនាក់ទំនង​ល្អ​ រហូតធ្វើឲ្យនាងមានទម្លាប់ធ្លាប់ រស់នៅពីរនាក់​ជាមួយ​គ្នា។ ប៉ុន្តែ​ពេល​បែក​គ្នា​ភ្លាម តារាស្រីរូបនេះ ​ក៏​មិន​ស៊ាំ​ទៅនឹង​បរិយាកាសបែបនោះ ហើយ​ថែម​ទាំង ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ទៀត​ផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាស្រី Angelababy បាន​លាតត្រដាងទៀតថា ​នាង​ចាប់​ផ្ដើម​មានការភ័យខ្លាច​ នៅក្នុង​ទំនាក់​ទំនង​ផ្សេងៗ ដោយសារតែទំនាក់ទំនងពីមុននេះ ក៏ចាប់ផ្តើមល្អដែរ ប៉ុន្តែ ក៏បានជួបរឿងមិនចុះសម្រុងគ្នាច្រើន ឈ្លោះគ្នាញឹកញាប់ បន្ទាប់មកក៏បានបែកបាក់គ្នាទៅវិញ។ ជាពិសេស Angelababy បានបញ្ជាក់​ថា នាង​ខ្លាចថា ​នឹង​ធ្វើ​កំហុស​ដដែលៗ រហូតធ្វើឲ្យ អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍សោកសៅ នៅពេលបានលឺសម្ដីរបស់នាង ព្រមទាំងចង់ដឹងថាតើ អតីតស្វាមី នឹងមានអារម្មណ៍យ៉ាងណា បន្ទាប់ពីបានជ្រាបបែបនេះដូចគ្នា៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy
Angelababy
Angelababy
Angelababy
Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]