សៀមរាប៖ នេះយោងតាមការបង្ហោះជាផ្លូវការ នៅផេក រដ្ឋបាលសៀមរាប បានរាយការណ៍មកថា អាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ និង សត្វជាច្រើនប្រភេទ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម នឹងបេីកដំណើរការចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ នាខាងមុននេះ។
តាមរយៈការចេញផ្សាយនោះ បានឲ្យដឹងថា អាងពិព័រណ៍ណ៌ត្រីទឹកសាប ទឹកប្រៃ និង សត្វជាច្រើនប្រភេទដែលមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប ដែលនឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស ព្រមទាំងមានសត្វច្រើនប្រភេទដូចជា សត្វខ្លាមកពី ប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំ...។ល។ ដែលស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ភូមិក្បូនឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងដំណេីរការនេះ រដ្ឋបាលខេត្តសៀមរាបសូមអបអរសាទរ និងសូមសម្តែងគាំទ្រចំពោះការវិនិយោគ ព្រមទាំងដៃគវិនិយោគនានាចូលមកវិនិយោគក្នុងខេត្តសៀមរាបបន្ថែមទៀត ដេីម្បីជាឱកាសបង្កេីនការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]